ព័ត៌មានជាតិ
គណៈកម្មការផ្សារដើមគរ បានយកចិត្តទុកដាក់ពីបរិស្ថានអនាម័យ ជុំវិញបរិវេណផ្សារជាប់ជាប្រចាំ
ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ យកចិត្តទុកដាក់ពីបញ្ហាការកកស្ទះ បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ របៀបរៀបរយជាប្រចាំ ដើម្បីសោភ័ណភាពផ្សារ និងសម្រាប់អាជីវករ ឬ អតិថិជនចេញចូលផងដែរ។
លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សន្តិសុខសណ្ដាប់ធ្នាប់ផ្សារដើមគរ បានយកចិត្តទុកដាក់ជាប់ជាប្រចាំពីបញ្ហាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ ជាពិសេសក្លិនឆ្អេះឆ្អាបដែលអាជីវករលក់ដូរ។ ដូច្នេះកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ បានរៀបចំបាញ់ទឹកលាងសំអាត ដើម្បីមិនឲ្យមានផលប៉ះពាល់ដល់អាជីវករ ក៏ដូចជាអតិថិជនដែលចេញចូលផ្សារ។
បន្ថែមទៀតនោះ លោកប្រធានផ្សារ បានដឹងបន្តទៀតថា លោកតែងតែចុះសំណេះសំណាលសួរសុខទុក្ខក្រុមអាជីវករលក់ដូរនៅបរិវេណផ្សារ ក៏ដូចជាក្នុងផ្សារ ដើម្បីទទួលយកមតិ និងផលលំបាករបស់អាជីវករលើកឡើងប្រាប់ និងឈានដល់ការដោះស្រាយជូនភ្លាមៗ។ បន្ថែមនោះ សំណេះសំណាលជាមួយអាជីវករលក់តាមកញ្ច្រែងល្អី ឲ្យជួយចូលរួមរក្សាបរិស្ថានអនាម័យ ជាមួយកម្លាំងគណៈកម្មការផ្សារផងដែរ។
ជាចុងក្រោយ លោកប្រធានផ្សារដើមគរ បាសំណូមពរដល់អាជីវករលក់ដូរទាំងអស់នៅផ្សារដើមគរ ឲ្យចូលរួមថែរក្សា បរិស្ថាន អនាម័យ ជាមួយនឹងកម្លាំងសន្តិសុខផ្សារ។ ជាពិសេសនោះឲ្យដាក់តាំងលក់រក្សារបៀបរៀបរយ ទុកផ្លូវដើម្បីឲ្យពលរដ្ឋដែលចេញចូលផ្សារងាយស្រួលក្នុងការធ្វើដំណើរ និងទុកដាក់សំរាមវេចខ្ចប់ដាក់ក្នុងទុកសំរាមឲ្យបានល្អ៕
អត្ថបទ ៖ សុភា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ