Connect with us

ព័ត៌មានជាតិ

ប.ស.ស នឹងជំរុញការផ្លាស់ប្ដូររថយន្តកែច្នៃដឹកកម្មករទៅជារថយន្តដឹកអ្នកដំណើរ សម្រាប់ដឹកកម្មករ យ៉ាងយូរត្រឹមឆ្នាំ ២០២៧

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត ស​.​ផ​.​ក បានឱ្យដឹងថា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​កម្មករ-និយោជិត ​ប​.​ស​.​ស​. នឹង​ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​កែច្នៃ​ដឹក​កម្មករ-និយោជិត​ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​​កម្មករ-និយោជិត​ យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៧ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ផ្សព្វផ្សាយ“​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​កម្មករ-និយោជិត ជូន​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” នៅ​រោងចក្រ​មួយ នា​ខេត្តកណ្តាល​ កាលពី​ថ្ងៃទី ​២២​ វិច្ឆិកា លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ​ បាន​បន្តថា ​ដើម្បី​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករ-និយោជិត សំដៅ​លើកកម្ពស់​កម្មវិធី​បង្ការ​ហានិភ័យ​ការងារ ដោយ​ត្រូវ​ធ្វើបញ្ជី​បច្ចុប្បន្នភាព​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត​ជាប្រចាំ និង​ត្រូវធ្វើ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​អំពី​ជម្រើស​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ដឹកទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត​ ពេលបច្ចុប្បន្ន​ ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត យ៉ាងយូរ​ត្រឹម​ឆ្នាំ ​២០២៧ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​កម្មករ-និយោជិត។

លោក​បណ្ឌិត​ប្រធាន​ក្រុមការងារ​ បាន​ថ្លែង​ទៀតថា ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ប​.​ស​.​ស​. បានកំណត់​សកម្មភាព​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ពេលធ្វើ​ដំណើរ និង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​។ ក្នុងន័យនេះ ប​.​ស​.​ស​. ក៏បាន​កំណត់​នៅ​កម្មវិធីសិក្សា កិច្ចសហការ ដើម្បី​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករ-និយោជិត។

លោក​បណ្ឌិត​ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នានា ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង ចូលរួម​គ្រប់​សកម្មភាព ដោយមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ​នានា ត្រូវធ្វើ​បច្ចុប្បន្នភាព​កម្មករ-និយោជិត​របស់ខ្លួន​ដោយ​ប្រកាស​បង់​ភាគទាន​មក ប​.​ស​.​ស​. ដើម្បីឱ្យ​កម្មករ-និយោជិត​ដែល​ជួប​គ្រោះថ្នាក់​ការងារ និង​មាន​បញ្ហា​សុខភាព ​អាច​ទៅ​ប្រើប្រាស់​សេវា​នៅតាម​មន្ទីរពេទ្យ​ដែលជា​ដៃគូ ប​.​ស​.​ស​. បាន​ដោយ​ឥតគិតថ្លៃ។

លោក ណុប ដា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ក្រើនរំលឹក​ដល់​អ្នកបើកបរ​យានយន្ត​ទាំងអស់​ ត្រូវមាន​ក្រមសីលធម៌​លើ​ការ​បើកបរ​នៅលើ​ដងផ្លូវ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ព្រមទាំង​ថ្លែងអំណរគុណ​ដល់ ប​.​ស​.​ស​. និង​អង្គភាព​ពាក់ព័ន្ធ​នានា ដែល​បាន​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បីឱ្យ​កម្មករ-និយោជិត​ទាំងអស់ ​បាន​យល់ដឹង​បន្ថែម​លើ​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា។

លោក​ឧត្ដមសេនីយ៍​ទោ ទូច សុភា អនុ​ប្រធាន​នាយកដ្ឋាន នៃ​នាយកដ្ឋាន​កណ្តាល​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ ទាំង​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ និង​ទាំង​អ្នក​ដែល​ធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត ត្រូវ​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ជាយថាហេតុ និង​ក្រើនរំលឹក​ផងដែរ ទៅកាន់​អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ-និយោជិត​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផលិតកម្មបារមី ទទួលបានការកោតសរសើរ ក្រោយទទួលស្គាល់កំហុស និងសម្រេចធ្វើកំណែបទ “ម្តងហើយម្តងទៀត”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋបាលជាប់ឆ្នោតរបស់លោកត្រាំ បង្ហាញវិធីសាស្រ្តបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាថៃ​​និង​កងកម្លាំង​ភាគតិច​មីយ៉ាន់​ម៉ា​​​នៅ​តំបន់​ត្រីកោណមាស​ត្រៀម​ប៉ះទង្គិចគ្នា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ដូណាល់ ត្រាំ នឹង​ទាត់ចោល​ទាហាន​កែភេទ ១៥ ០០០​នាក់​​ចេញ​ពី​កង​យោធា​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម