ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើវៀតណាមបន្តផ្ដល់សេរីភាពខាងជំនឿ ប្រពៃណី សាសនា ដល់ពលរដ្ឋខ្មែររស់នៅវៀតណាម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានស្នើដូច្នេះ តាមរយៈប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា នៅវិមាន៧មករា។
នៅក្នុងជំនួប លោក ជិន ថាញ់មិន ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចំរើនគួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានជម្រាបសម្តេចតេជោថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក បានជួបពិភាក្សាជាមួយនឹងសម្តេចប្រធានរដ្ឋសភា និង មានក្តីសប្បាយរីករាយដែលចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា តម្លៃ២៥លានដុល្លារអាមេរិក ដែលជាអំណោយរបស់ប្រជាជនវៀតណាមជូនប្រជាជនកម្ពុជា ព្រមទាំង បានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី។
លោក បានជម្រាបសម្តេចតេជោ អំពីស្ថានភាពសេដ្ឋកិច្ចប្រទេសវៀតណាមដែលមានកំណើនខ្ពស់ បើប្រៀបធៀបនឹងប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ហើយវៀតណាម ឈានចូលក្នុងយុគសម័យថ្មីទៅជាប្រទេសចំណូលខ្ពស់។
លោកប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ថាប្រទេសវៀតណាម និងកម្ពុជាជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមកគឺជាជាកត្តាសត្យានុម័ត និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់ និងពិភពលោក និងសូមវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរសាទរតួនាទី និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
លោក ជិន ថាញ់មិន ក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និង ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ។ លោក ក៏បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍មិនឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ។ លោក បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលបានផ្តល់អំណោយដល់វៀតណាម នៅពេលរងគ្រោះព្យុះយ៉ាហ្គី។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ លោក តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។
សម្តេចតេជោ ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះពលរដ្ឋខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)