Connect with us

ព័ត៌មានជាតិ

អតីត​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​

បានផុស

នៅ

​​លោក អ៊ិ​ត លឿ អ​តី​តៈ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មុនដំបូង​គេ​បង្អស់​ក្រោយពី​លោក​ចូល​និវត្ត​រហូតមកដល់​សព្វថ្ងៃ​នេះ​ក្រុម​គ្រួ​សារ​លោក​មាន​ជីវភាព​ក្រីក្រ​ហើយ​មានជំងឺ​បៀតបៀនផងនោះ នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ លោក លី សារី អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​អមដំណើរ​ជាមួយ​ក្រុមការងារ​ជាច្រើន​នាក់​បាន​នាំ យក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​យកទៅ​ជូន​ក្រុមគ្រួសារ លោក អ៊ិ​ត លឿ​ ដោយ​ផ្ទាល់ដៃ​ស្ថិត​នៅ ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារៈ​ដែលជា​អំណោយ​រួមមាន​អង្ករ​៥០​គីឡូក្រាម មី​១​កេស ទឹក​ផ្លែឈើ​១​កេស ត្រីខ​២​យួរ ទឹក​ត្រចៀកកាំ​១​យួរ ទឹកដោះគោឆៅ​៣​ឡូ​ប្រេងឆា​១​ដប ទឹក​សុទ្ធ​២​កេស និង​ថវិការ​ចំនួន​៦៥​ម៉ឺន​រៀល​។​លោក​ លី​ សារី​ បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹងថា​ លោក អ៊ិ​ត លឿ ​កាល​គាត់​មិនទាន់​ចូល​និវត្ត​ជា​បុគ្គល​មួយរូប​បម្រើ​គណៈបក្ស​ប្រជាជន​យ៉ាង​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត​មិន​ថា​ព្យុះ​ព្យូ​មា​យ៉ាងណា​ក៏​លោក​ខិតខំ​បម្រើ​គណៈបក្ស​ប្រជាជន​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​រហូតដល់​គាត់​បាន​ឡើង​ធ្វើ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ទៀត​ផង​រហូតដល់​ថ្ងៃ​ចូល​និវត្ត​។​

លោក​ លី ​សារី​ បាន​មានប្រសាសន៍​បន្តទៀតថា​ អំណោយ​ទាំងអស់នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​មនុស្សធម៌​ដែល​ដឹកនាំ​ដោយ លោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ​សម្រាប់​​ឆ្លើយតប​សង្គ្រោះ​បន្ទាន់​ដល់​គ្រប់​គ្រួសារ​ក្រីក្រ​ដូច​គ្រួសារ​លោក​អ៊ិត​ លឿ​ នេះ​ជាដើម​។​

លោក​ លី​ សារី​ បានធ្វើការ​ផ្ដាំផ្ញើ​ដល់​គ្រួសារ​លោក​ អ៊ិត​ លឿ ដែល​បានទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ជៀសវាង​អំពី​ជំងឺ​បៀតបៀន​គ្រួសារ​នីមួយៗ​តែងតែ​ជួបប្រទះ​ទុក្ខលំបាក​និង​បញ្ហា​ផ្សេងៗ​ជាស​មិន​ផុត​ឡើយ​។​

លោក​បាន​បន្តទៀត​ថា ស​ព្វ​ថ្ងៃនេះ​ឲ្យ​តែ​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំខេត្ត​បន្ទាយមាន​ជ័យ មេភូមិ មេឃុំ រាយការណ៍​មក​ថា​មាន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្រុមការងារ​និង​នាំយក​អំ​ណោយ​ទៅ​ចែកជូន​ដល់ផ្ទះ​ជនក្រីក្រ​ទាំងអស់​តែម្តង​មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​នេះ​បក្ស​នោះឡើយ​៕

អត្ថបទ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម