Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតជនជាតិន័រវេស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចារកម្ម​លើ​សហរដ្ឋ​អាមេរិក​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់​

បានផុស

នៅ

អាជ្ញាធរប្រទេសន័រវេស បាននិយាយថា និស្សិតជនជាតិន័រវេសម្នាក់ដែលមានអាយុ២០ឆ្នាំត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានធ្វើចារកម្មឲ្យប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ខណៈដែលខ្លួន​កំពុងធ្វើការជាឆ្មាំនៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Oslo ប្រទេសន័រវេស​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី២៣ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​​អត្តសញ្ញាណ​នោះ​ត្រូវ​បាន​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​រយៈពេល​៤​សប្តាហ៍​។ ប៉ូលិសបានឲ្យដឹងថា បុរសនោះកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសន្តិសុខ និងការត្រៀមខ្លួននៅសាកលវិទ្យាល័យ Norway’s Arctic University, UiT។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក PST របស់ប្រទេសន័រវេសបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា បុរសនោះត្រូវបានចាប់ខ្លួននៅក្នុងយានដ្ឋានរបស់គាត់នៅផ្ទះកាលពីថ្ងៃពុធដោយសង្ស័យថា បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិជាមួយនឹងសកម្មភាពដែលទាក់ទងនឹងការស៊ើបការណ៍របស់គាត់។

យោងតាម ​​NRK បានឱ្យដឹងថា ដីកាចាប់ខ្លួនពីតុលាការស្រុកនិយាយថា ក្នុងចំណោមរបស់ផ្សេងទៀត ប៉ូលិសបានរកឃើញកំណត់ត្រានៃកិច្ចសន្ទនាការចាត់តាំងរបស់បុរសនោះជាមួយនឹងមនុស្សម្នាក់ដែលច្បាស់ជាដឹកនាំសកម្មភាពចារកម្មរបស់គាត់ ខណៈបុរសនេះបានសារភាពថាបានប្រមូល និងចែករំលែកព័ត៌មានជាមួយអាជ្ញាធររុស្ស៊ី និងអ៊ីរ៉ង់។

អ្នកនាំពាក្យ PST លោក Thomas Blom បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា វាលឿនពេកក្នុងការនិយាយអំពីព័ត៌មានលម្អិតនៃសកម្មភាពរបស់បុរសនោះ។ PST បាន​បញ្ជាក់​ថា បុរស​នោះ​មាន​ការងារ​ជា​សន្តិសុខ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង Oslo មិន​មាន​ជន​សង្ស័យ​ផ្សេង​ទៀត​ក្នុង​ករណី​នេះ​ទេ​។

(រូបភាព៖ The Indian Express)

យោងតាមមេធាវីរបស់ជនសង្ស័យគឺលោក John Christian Elden បានប្រាប់ NRK ថា បុរសនោះសារភាពថា ខ្លួនបានធ្វើការឱ្យប្រទេសក្រៅ ប៉ុន្តែមិនបានសារភាពពីកំហុសពីបទចារកម្មនោះទេ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទទទួលបានព័ត៌មានដែលអាចប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៃប្រទេសទីបី។

គួរបញ្ជាក់ថាប្រទេសន័រវេសមានព្រំដែនប្រវែង ១៩៨ គីឡូម៉ែត្រជាមួយរុស្ស៊ីនៅតំបន់អាក់ទិក។ ចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ីមកកាន់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ប្រទេសន័រវែសបានរឹតបន្តឹងយ៉ាងខ្លាំងចំពោះការចូលរបស់ជនជាតិរុស្ស៊ី។ កាលពីខែកញ្ញា រដ្ឋាភិបាលន័រវេសបាននិយាយថា ខ្លួនកំពុងពិចារណាលើផែនការសាងសង់ របងតាមបណ្តោយព្រំដែនទាំងអស់ ឬផ្នែកខ្លះរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម