សុខភាព
កម្ពុជា ប្តេជ្ញាក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
កម្ពុជា តាមរយៈក្រសួងសុខាភិបាល ប្តេជ្ញាក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងបានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែមត្រូវជ្រើសរើសសេវាព្យាបាលឱ្យបានត្រឹមត្រូវ និងលើកទឹកចិត្តឱ្យកាត់បន្ថយជាតិផ្អែម និងជាតិប្រៃពេក នៅពេលបរិភោគអាហារ។
ក្នុងឱកាស ទិវាទឹកនោមផ្អែមពិភពលោក ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ ‟ជម្នះឧបសគ្គដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព” វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី ២៣ ខែវិច្ឆិកានេះ បានរៀបចំពិធីនេះនៅក្នុងទឹកដីខេត្តតាកែវ។ ក្រៅពីខេត្តនេះ ក្រសួងសុខាភិបាលរៀបចំកម្មវិធីនេះទៅទីតាំងផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបហានិភ័យនៃជំងឺទឹកនោមផ្អែម។
ទិវានេះមានគោលបំណងគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងធានាថាមនុស្សទាំងអស់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមអាចទទួលបានការព្យាបាល និងការថែទាំប្រកបដោយសមធម៌ ទូលំទូលាយ តម្លៃសមរម្យ និងប្រកបដោយគុណភាព។
ក្នុងឱកាសនោះដែរ លោក ង៉ូវ កាង បានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែមត្រូវជ្រើសរើសសេវាព្យាបាលឱ្យបានត្រឹមត្រូវ ពោលត្រូវមកកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ដែលធ្វើឱ្យចំណេញទាំងពេលវេលា ថវិកា និងធានាបាននូវសុខភាពល្អបន្តបំពេញការងារប្រចាំថ្ងៃដូចប្រជាពលរដ្ឋទូទៅ។
ក្រសួងសុខាភិបាល អំពាវនាវឱ្យចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយចំណេះដឹង ការផ្លាស់ប្ដូរឥរិយាបថរបៀបរបបនៃការរស់នៅដើម្បីកាត់បន្ថយការកើតនៃជំងឺទឹកនោមផ្អែម ដោយបង្កើនសកម្មភាពរាងកាយដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការបរិភោគចំណីអាហារប្រកបដោយសុខភាពដោយកាត់បន្ថយអាហារដែលមានជាតិ ប្រៃ ផ្អែម និងជាតិខ្លាញ់ ចៀសវាងការពិសាគ្រឿងស្រវឹង និងបារី។
រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺទឹកនោមផ្អែម ដោយបានផ្គត់ផ្គង់ឱសថ និងសម្ភារតេស្តរកជំងឺទឹកនោមផ្អែមនៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ដើម្បីធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ