Connect with us

ព័ត៌មានជាតិ

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

បានផុស

នៅ

កោះកុង ៖ មន្រ្តី​ជាន់ខ្ពស់​នៃអគ្គលេខាធិការ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្មកម្ពុជា បានអះអាងថា ខ្លួន​មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ សាខា​ក្រុមហ៊ុនល្បែងផ្សងសំណាង និង​លិខិត​អនុញ្ញាត​ប៉ុស្តិ៍​សេវា​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​អះអាង​របស់​លោក ម៉ី ច័ន្ទវាសនា ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​គតិយុត្តិ និងគ្រប់គ្រង​អាជ្ញាបណ្ណនៃអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម​កម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុង​កិច្ច​ប្រជុំពិភាក្សា​ស្តី​ពី​ការ​គ្រប់គ្រងល្បែងផ្សងសំណាង និង​ការ​គ្រប់គ្រង​ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជូនដល់អាជ្ញាធរមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

លោក ម៉ី ច័ន្ទវាសនា បានបន្តថា គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន២ក្រុមហ៊ុន និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងចំនួន៤សាខា និងដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន១ក្រុមហ៊ុន ព្រមទាំងបានបញ្ចប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង៩០ផងដែរ។ ក៏ប៉ុន្តែ លោក ច័ន្ទវាសនា មើលឃើញ​ថា ទោះ​បី​ជា​មាន​ការលុបចោលអាជ្ញាបណ្ណឆ្នោតផ្សេងសំណាងមួយចំនួនយ៉ាងណាក្តី ក៏ពលរដ្ឋដែលញៀនល្បែងនៅតែអាចមានឱកាសធ្វើសកម្មភាពលាក់លៀមបានដែរ ព្រោះបច្ចេកវិទ្យាកាន់តែទំនើប ដោយពួកគាត់ប្រើប្រាស់ទូរស័ព្ទ ធេបប្លែត និងកុំព្យូទ័រជាដើម។ ដូច្នេះត្រៀមមានវិធានការបន្ថែមឱ្យមានប្រសិទ្ធភាពបំផុតតាមច្បាប់។

បញ្ហាល្បែងស៊ីសងនេះដែរ ត្រូវបានលោក ហាក់ ឡេង អភិបាលរងខេត្ត ថ្លែងថា អាជ្ញាធរខេត្តក្រុងស្រុក និងសមត្ថកិច្ចជំនាញ តែងតាមដានបង្រ្កាបទប់ស្កាត់រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ដូច​ភ្លៀង​រលឹម ក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាអ្នកញៀនទាំងនោះតែង​លប​លួចលេង​ល្បែងស៊ីសងខុសច្បាប់នៅទីតាំងដែលបិទបាំងជិត។

លោកអភិបាលរងខេត្តកោះកុង ប្តេជ្ញាចិត្ត​ថា នឹងបង្កើនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ។ ស៊ើបអង្កេតនូវអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កើតយន្តការសម្រាប់រាយការណ៍ និងធ្វើរបាយការណ៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បង្ហាញថា គ.ល.ក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានជំរុញវិធានការបង្រ្កាបយ៉ងាតឹងរឹងដោយបានបិទល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទស្ទើរតែទាំងស្រុងទូទាំងប្រទេសសរុបចំនួន៥.៦៧០ទីតាំង។ ដោយឡែក២ទៅ៣ថ្ងៃមកនេះ ខេត្តកោះកុងរកឃើញទីតាំងល្បែងស៊ីសងចំនួន២ទីតាំង ដោយពួកគេផ្សព្វផ្សាយពាណិជ្ជកម្មពីល្បែងតាមរ៉ឺម៉កម៉ូតូកង់បី​ដែលទាមទារឱ្យមានវិធានការជាបន្ទាន់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន គាំទ្រធម្មនុញ្ញសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

វប្បធម៌ ជំនឿ២ ម៉ោង មុន

សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម