Connect with us

ព័ត៌មានជាតិ

កសិករជនជាតិដើមភាគតិចនៅតំបន់មួយក្នុងខេត្តរតនគិរីធ្វើស្រែដាំស្រូវ ដោយមិនប្រើប្រាស់ជីគីមី

បានផុស

នៅ

និយាយដល់ការធ្វើស្រែដាំស្រូវ គឺប្រជាកសិករជាច្រើនតែងតែប្រើប្រាស់ជីគីមី និងជីធម្មជាតិផ្សេងៗ ដើម្បីឱ្យដំណាំស្រូវរបស់ពួកគេទទួលបានទិន្នផលជាទីគាប់ចិត្ត។ ប៉ុន្តែ ប្រជាកសិករដែលជាជនជាតិដើមភាគតិចមួយចំនួននៅក្នុងភូមិទៀមលើ ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី បានធ្វើស្រែដាំស្រូវ មិនបានប្រើប្រាស់ជីទាំងអស់នេះទេ ពោល គឺធ្វើស្រែដាំស្រូវទៅតាមធម្មជាតិ តែទទួលបានផលស្រូវល្អគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាណាំ ប៊ុនឡុំ ជាប្រជាកសិករមួយរូបរស់នៅភូមិខាងលើ បានដាំស្រូវពូជស្រូវអង្គរ លើទំហំដី៨០អា ដែលមានរបៀបដាំតាមបែបប្រជាពលរដ្ឋជនជាតិដើមភាគតិច។ មនុស្សប្រុសៗ ជាអ្នកបុករណ្តៅដាំស្រូវ រីឯស្រីៗជាអ្នកដាក់គ្រាប់ស្រូវក្នុងរណ្តៅ ហើយដាំបែបធម្មជាតិមិនដាក់ជីឡើយ គឺគ្រាន់តែបាញ់ថ្នាំសម្លាប់ស្មៅប៉ុណ្ណោះ។ ដល់ពេលស្រូវទុំ ពួកគាត់ ត្រូវច្រូតស្រូវ២នាក់ប្តីប្រពន្ធ ហើយពេលខ្លះ ក៏មានបងប្អូនសាច់ញាតិមកជួយដែរ។ បន្ទាប់ពីច្រូតស្រូវរួចហើយ ពួកគាត់ត្រូវរកជួលម៉ាស៊ីនបោកស្រូវគេ ដែលមានក្នុងភូមិ ដោយឱ្យឈ្នួលគេ១បេ បើបោកស្រូវបាន២០ប៉េ។ ការដាំស្រូវបែបធម្មជាតិតាមរបៀបជនជាតិដើមភាគតិចនេះ ប្រមូលផលបានចិញ្ចឹមជិវិតក្នុងគ្រួសារបានតែមួយរដូវកាលប៉ុណ្ណោះ។ លោក តាណាំ ប៊ុនលំ បានឱ្យដឹងថា ផលស្រូវដែលទទួលបាន គឺគាត់ទុកសម្រាប់គ្រួសារខ្លះ និងលក់ខ្លះ ដោយអ្នកទិញមកទិញដោយផ្ទាល់នៅនឹងកន្លែង។

ចំណែក លោក ចាន់ ប៊ុនធឿន ដែលជាកសិករមួយរូបទៀត បានឱ្យដឹងថា ការដាំស្រូវរបស់អ្នកភូមិ គឺតែងតែប្រវាស់ដៃគ្នា ហើយច្រូតស្រូវដោយដៃផ្ទាល់ មិនប្រើម៉ាស៊ីនច្រូតឡើយ។ លោកថា ឆ្នាំនេះ លោកមិនសូវទទួលបានផលល្អប៉ុន្មានទេ ដោយសារតែស្មៅច្រើនពេកខុសពីឆ្នាំមុនៗ។ ឆ្នាំមុនៗ មួយកន្លែងគាត់អាចទទួលផលស្រូវបានពី៦០បេ ទៅ ៨០បេ ព្រោះតែដីមានជីវជាតិ និងដាំទៅដុះបានល្អ មិនមានសត្វបំផ្លាញ។

ដោយឡែក លោក ឡម វុទ្ធី ដែលជាប្រជាកសិករមួយទៀត ក៏បានឱ្យដឹងដែរថា លោកធ្វើស្រូវចម្ការបានកន្លះហិតា ឈ្មោះពូជស្រូវហ្កល់ ដោយប្រើស្រូវពូជ១បេកន្លះ ហើយប្រុសៗបុកដី ចំណែកស្រីៗទម្លាក់ស្រូវចូលរណ្តៅដីនោះ រួចបិទរណ្តៅនោះ ដោយមិនបានប្រីជី រួចក៏បាញ់ថ្នាំប៉ូវយកជើងស្រូវ ដើម្បីសម្លាប់ស្មៅ។ បើធៀបនឹងឆ្នាំមុន គាត់ថា បានទទួលទិន្នផ បានលើឆ្នាំមុនបន្តិចបន្តួច  ដោយស្រូវដែលប្រមូលបាន ទុកសម្រាប់ផ្គត់ផ្គង់គ្រួសារបានតែ១ឆ្នាំពេញ មិនសល់ស្រូវសម្រាប់លក់ឱ្យឈ្មួញទេ។

សូមបញ្ជាក់ឱ្យដឹងថា របៀបធ្វើស្រែ និងចម្ការស្រូវនេះ គឺនៅចុងរដូវប្រាំង ប្រជាកសិករនាំគ្នាជម្រះស្មៅឱ្យស្អាត ដុតស្មៅចោល ហើយបបួលគ្នីគ្នាមកជួយដាំស្រូវ ដោយប្រុសៗជាអ្នកបុកដីឱ្យចេញជារណ្តៅតូចៗជាជួរៗ ហើយស្រីៗដាក់ស្រូវក្នុងរណ្តៅនោះ បន្ទាប់មកដើមស្រូវបានរយៈពេល២ខែ ឬ៣ខែ ត្រូវបាញ់ថ្នាំសម្លាប់ស្មៅ ចាំរយៈពេល៤ ខែ ទើបអាចប្រមូលផលបាន ដែលការប្រមូលផលនេះ ធ្វើឡើងក្នុង២ខែ គឺខែ១០ និងខែ១១ ទៅតាមពូជស្រូវ (ពូជស្រូវខ្លះទុំខែ១០ និងខ្លះទៀត ទុំនៅខែ១១)៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម