Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមឲ្យអឺរ៉ុប ឈប់ជួយអ៊ុយក្រែន ជាបន្ទាន់

បានផុស

នៅ

ស្របពេលស្ថានការណ៍កំពុងតែក្តៅ! អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitr​y Medvedev បានគំរាមខ្លាំងៗឲ្យបណ្តាប្រទេសនៅអឺរ៉ុប ត្រូវឈប់ជួយអ៊ុយក្រែនជាបន្ទាន់។

លោក Dmitr​y Medvedev (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារបង្ហោះលើបណ្តាញសង្គម Telegram កាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤, អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ និយាយថា អឺរ៉ុបច្បាស់ជាឆ្ងល់ហើយថាតើមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ីអាចកម្ទេចអ្វីបានខ្លះបើបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ឬថាតើពួកគេអាចបាញ់ទម្លាក់មីស៊ីលនេះបានដែរឬអត់ ហើយថាតើមីស៊ីលនេះអាចហោះដល់ទីក្រុងផ្សេងៗលើពិភពលោកបានលឿនកម្រិតណា។

ចម្លើយគឺថា «Oreshnik អាចបង្កការបំផ្លិចបំផ្លាញធំធេងមិននឹកស្មានដល់ ហើយសូម្បីតែខែលការពារដែនអាកាសទំនើបៗនាពេលបច្ចុប្បន្នក៏មិនអាចស្ទាក់ចាប់បានដែរ។ លេណដ្ឋានក៏មិនអាចជួយបានដូចគ្នា។ ដូច្នេះល្អហើយ ដែលរុស្ស៊ីព្រមានដល់អ្នករាល់គ្នា មុនពេលបាញ់មីស៊ីលនេះ។ អ៊ីចឹង យល់ល្អ សូមបញ្ឈប់ការគាំទ្រសង្គ្រាមនៅអ៊ុយក្រែនទៀតទៅ»។

(រូបថត៖ AP)

ដោយឡែកតាមការបញ្ជាក់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីល Oreshnik ដែលរុស្ស៊ីបាញ់លើអ៊ុយក្រែន គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមដែលលើពិភពលោក គ្មានប្រព័ន្ធណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបានទេ។

លោកពូទីនអះអាងថា Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។

មិនត្រឹមប៉ុណ្ណឹង លោក ពូទីន ក៏ព្រមានដែរថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។

លើសពីនេះ លោកថែមទាំងបានចង្អុលចំឈ្មោះសហរដ្ឋអាមេរិក ផងដែរថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីស៊ីលថ្មី​របស់​រុស្ស៊ី​អាចបាញ់​ដល់​គ្រប់​ទីកន្លែង​ពេញ​ទ្វីបអឺរ៉ុប​​ទាំងមូល​៖មេបញ្ជាការរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម