ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាពីកំណើនក្នុងវិស័យម្ហូបអាហារកែច្នៃ ប៉ុន្តែគុណភាពមិនល្អ
អ្នកក្នុងឧស្សាហកម្ម និងសេដ្ឋវិទូវៀតណាម បានអះអាងថា វិស័យកែច្នៃម្ហូបអាហាររបស់វៀតណាម ដែលរួមចំណែកជិត ២០ ភាគរយ នៃឧស្សាហកម្មកែច្នៃទាំងមូលរបស់ប្រទេស បានកើនឡើង ប៉ុន្តែកំពុងជួបបញ្ហាធំៗដូចជា គុណភាពអន់ដោយសារតែវត្ថុធាតុដើម និងកម្សោយនៃការច្របាច់ចូលខ្សែចង្វាក់តម្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ទិន្នន័យចុងក្រោយបំផុតពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ការផលិត និងកែច្នៃម្ហូបអាហាររបស់វៀតណាម បានកើនឡើង ៧,៣ ភាគរយ លើសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម ជាមួយនឹងកំណើននៃប្រាក់ចំណូល ៧,៣ ភាគរយ ធៀបនឹងរយៈពេលនៅឆ្នាំមុន ដល់ ១២៦ ប៊ីលានដុល្លារ។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវៀតណាម ដែលរួមចំណែកដ៏ធំសម្រាប់វិស័យកែច្នៃ បានកត់ត្រាពីកំណើននាំចេញដល់ប្រមាណ ៥៣ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។
ទោះបីជាបែបនេះក៏ដោយ អ្នកជំនាញលើកឡើងថា វិស័យកែច្នៃម្ហូបអាហាររបស់វៀតណាមបានជួបនូវការបរាជ័យក្នុងការប្រកួតប្រជែងលើទីផ្សារ ដោយកត់ត្រាថា ៨៥ ភាគរយនៃការនាំចេញកសិផលរបស់វៀតណាម នៅតែស្ថិតក្នុងទម្រង់ឆៅ(មិនទាន់កែច្នៃ) ឬកែច្នៃតិចតួច។ បញ្ហាមួយចំនួន រួមទាំងភាពរប៉ាត់រប៉ាយនៃផលិតកម្ម ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កែច្នៃចាស់ៗ ការចំណាយខ្ពស់ និងការរចនាវេចខ្ចប់មិនល្អ បានរារាំងអាជីវកម្មវៀតណាមពីការប្រកួតប្រជែងសកម្មលើទីផ្សារពិភពលោក។
បញ្ហាប្រឈមសំខាន់ៗសម្រាប់វិស័យនេះរួមមាន ការពឹងផ្អែកលើប្រភពវត្ថុធាតុដើមខាងក្រៅ គុណភាព និងបរិមាណកម្លាំងពលកម្មមិនគ្រប់គ្រាន់ និងការដឹកជញ្ជូនមិនល្អជាដើម។ ជាមួយគ្នានោះ ការព្រួយបារម្ភអំពីបរិស្ថាន ឧបសគ្គហិរញ្ញវត្ថុ និងការកើនឡើងតម្លៃជួលដី ក៏ជាផ្នែកមួយនៃបញ្ហាផងដែរ។
ក្រុមអ្នកជំនាញវៀតណាមបានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនក្នុងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងគុណភាព និងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មកែច្នៃម្ហូបអាហារវៀតណាម។
លើសពីនេះ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអាជីវកម្មខ្នាតតូច និងមធ្យមក្នុងឧស្សាហកម្មដដែល ដោយនិយាយថា សមត្ថភាពរបស់ក្រុមនេះនៅមានកម្រិតសម្រាប់ការអនុវត្តបច្ចេកវិទ្យាចុងក្រោយបំផុត និងការច្របាច់បញ្ចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលនាំឱ្យមានឧបសគ្គក្នុងការយកឈ្នះគូប្រជែង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម៧ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល