ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ចាប់រំលោភសេពសន្ថវៈលើអនីតិជនបានសម្រេចរត់គេចខ្លួនបាត់ស្រមោល
រតនគិរី ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើយុវតីម្នាក់បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល។
យោងតាមរបាយការណ៍ពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស យ៉ុង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក(វៀតណាម) បច្ចុប្បន្នរស់នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានប្ដឹងរាយការណ៍ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១និង០០នាទី ឈ្មោះ រ៉ន សុខលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក ត្រូវជាកូនប្រុសបង្កើតមេការក្រុមហ៊ុនចម្ការចេក ឈ្មោះ ឆាន រ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ មកចាប់រំលោភកូនស្រីរបស់ខ្លួនឈ្មោះ ឡ.ស.ឡ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះស្នាក់នៅរបស់កម្មករ ស្ថិតនៅក្នុងភូមិ/ឃុំខាងលើ រួចបានរត់គេចខ្លួនទៅស្រុកកំណើតវិញនៅឯភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាត់ទៅហើយ។
ពេលនេះសមត្ថកិច្ចនៅខេត្តរតនគិរី កំពុងសហការជាមួយនឹងសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងដើម្បីឃាត់ខ្លួនជនសង្ស័យនេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបាន៕
ដោយ ៖ វុទ្ធឦសាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ