Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមជើង​ហោះ​​ហើរជិត ៥ លាននាក់ ក្នុងរយៈពេល ១០ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ កម្ពុជា ទទួលបានអ្នកដំណើរតាមជើងហោះហើរជិត ៥ លាននាក់ (៤ ៩៧៨ ៦៦៣) មានការកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលមាន​ប្រសា​សន៍​​​ថា ការអភិវឌ្ឍន៍​វិស័យ​​អាកាស​ចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយ​របស់រាជរដ្ឋា​ភិបាល​​​​​កម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និង​ពាណិជ្ជ​កម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា លោកសាទរចំពោះកំណើនអ្នកដំណើរចេញ-ចូល​តាមជើង​ហោះហើរ ដែលជាគោលដៅសម្រាប់យើងគ្រប់គ្នាចង់បាន ខណៈរដ្ឋាភិបាល និងវិស័យ​ឯកជន​​ត្រូវខិតខំ​ប្រឹង​ប្រែង​​បន្ថែមទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការ​ប្រកួត​​​ប្រជែងកាន់តែច្រើន។

លោក ធួន ស៊ីណាន ថ្លែងថា៖ «ពិភពលោកកាន់តែរួមតូចទៅនៅក្នុងទីផ្សារ អញ្ចឹងការប្រកួត​ប្រ​ជែង​​​មានកាន់តែច្រើន អ្វីដែលយើងត្រូវធ្វើប្រឹងប្រែងបន្ថែមទៀត ទាំងរដ្ឋ និងឯកជន យើង​អត់​ដឹង​ថា ថ្ងៃស្អែកវាមានរឿងអ្វីកើតឡើងទេ ប្រសិនបើមិនមានភូមិសាស្ត្រនយោបាយ យើងអាចប៉ាន់​ស្មាន​​បាន ប៉ុន្តែនៅពេលដែលយើងជាប់នឹងភូមិសាស្ត្រនយោបាយយើងមិនអាចវាយ​តម្លៃបាន​ទេ»។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួល​បាន​ជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៥ ម៉ឺនជើង (៤៧ ៤៤៧)  កើនឡើង ១៤ ភាគរយ​។

អ្នកដំណើរចេញ-ចូល ជិត ៥ លាននាក់ កើនឡើង ២១ ភាគរយ និងទំនិញតាមផ្លូវ​អាកាស​ចេញ-ចូល​ជាង ៦ ម៉ឺនតោន កើនឡើង ៣៧ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម