Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំង​​លិចផ្ទះរាប់សិបខ្នង ខណៈ​ទឹកគួច​ក្មេងស្រី​៥ឆ្នាំម្នាក់​នៅ​​បូលីវី​

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំង​​ដែល​បង្ក​ឲ្យ​មាន​បំណាក់​ដី​​ដ៏ខ្លាំង​​និង​ជន់​លិច​ផ្ទះ​រាប់​សិបខ្នង​ បន្ទាប់ពីគ្រោះរាំងស្ងួតអូសបន្លាយ​យ៉ាង​យូរ​ក្នុងទីក្រុង La Paz រដ្ឋធានីនៃប្រទេសបូលីវី បាន​ឆក់យកជីវិតក្មេងស្រីម្នាក់កួច​ទៅតាមទឹក និង​ការ​ជម្លៀសចេញ​នៃ​ប្រជាជន​រាប់​សិបគ្រួសារ​ ខណៈផ្នែកខ្លះនៃទីក្រុងដោយគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យទន្លេមួយ​ពេញ​ប្រៀប និង​ហូរហៀរចេញពីច្រាំងទន្លេបញ្ចេញភក់ហូរចូលទីក្រុង La Paz ភាគនិរតីដែលជាកន្លែងលំនៅឋាន​ជាច្រើនសង់ឡើងទាបៗនៅលើភ្នំ។

លោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជាតិបូលីវី បាននិយាយថា ទឹកហូរលាយថ្ម និងដីបានហូរចុះជ្រោះតូចចង្អៀតតាម​ជ្រលងមួយកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះរាប់សិបខ្នង និងជន់លិច៤០​ខ្នងទៀត។

ជាមួយគ្នានេះប៉ុន្មានម៉ោងបន្ទាប់ពីភ្លៀងធ្លាក់មក ក្រុមអ្នកជួយសង្គ្រោះនៅតែស្វែងរកក្មេងស្រីអាយុ៥ឆ្នាំម្នាក់ដែលបាត់ខ្លួននៅក្នុងសង្កាត់ Bajo Llojeta ដោយសារតែភក់នាំយកទៅ។ បុគ្គលិកសង្គ្រោះបន្ទាន់ក៏ជួយសង្គ្រោះមនុស្សចំនួនប្រាំមួយនាក់ផងដែរដែលបានកប់ក្នុងភក់។

អភិបាលក្រុង La Paz លោក Iván Arias បានស្តីបន្ទោសដោយផ្ទាល់ចំពោះការសាងសង់ផ្ទះក្រីក្រដែលសង់នៅលើភ្នំដោយគ្មានការអនុញ្ញាត។ ជាមួយគ្នានេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់កន្លែងនោះ លោកប្រធានាធិបតី Luis Arce បានប្រគល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់ និងបានប្តេជ្ញាថានឹងរកអ្នកមនុស្សទទួលខុសត្រូវចំពោះសំណង់ខុសច្បាប់ ដែលធ្វើឲ្យការខូចខាតកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ទីក្រុង La Paz ស្ថិតនៅក្នុងជ្រលងភ្នំដែលហ៊ុំព័ទ្ធដោយភ្នំខ្ពស់ ជាពិសេសងាយនឹងទឹកជំនន់ និងការរអិលបាក់ដី ខណៈរដូវវស្សារបស់ប្រទេសបូលីវីនេះទើបតែចាប់ផ្តើម បន្ទាប់ពីប្រទេសនេះបានទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មាននាពេឡថ្មីៗនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម