Connect with us

សន្តិសុខសង្គម

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់ក្នុងមូលដ្ឋាន

បានផុស

នៅ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកវេទិកាសាធារណៈដើម្បីពង្រឹងការផ្តល់សេវាសាធារណវេទិកាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងពង្រឹងការដោះស្រាយបញ្ហាផ្សេងទៀតនៅមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងចំនួន៤កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមវត្តមានរបស់អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម, រួមនិងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយករងរដ្ឋបាលស្រុក, មេឃុំ និងប្រជាពលរដ្ឋចូលរួម សរុបប្រមាណ១ពាន់នាក់។

វេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋដែលមានកង្វល់ និងបញ្ហាផ្សេងៗនៅក្នុងភូមិ-ឃុំរបស់ខ្លួន ដោយអាចលើកឡើងនូវកង្វល់ សំណើ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមទាំងអស់នោះ ព្រមទំាងកំណត់វិធានការដោះស្រាយ ឆ្លើយតបនូវតម្រូវការប្រជាពលរដ្ឋបានទាន់ពេលវេលា។

តាមរយៈវេទិកាសាធារណៈនេះ បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការចុះជួយតម្រង់ទិស គាំទ្រ លើកកម្ពស់ កែលម្អ និងជំរុញការផ្សារភ្ជាប់រវាងការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមបណ្តាភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។

ក្នុងអង្គវេទិកាសាធារណៈនេះដែរ ក៏មានប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដែលជាតម្រូវការចាំបាច់ក្នុងភូមិ-ឃុំ ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន លើកកម្ពស់ការផ្តល់ សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តាមរយៈវេទិកាសាធារណៈនេះដែរ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងសន្តិសុខ សុវត្ថិភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៣ វិនាទី មុន

ដាច់ខ្សែកាបយោងទូកុងតឺន័រ ធ្លាក់កម្មករម្នាក់ របួសបាក់ជើងសងខាង ក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ

សន្តិសុខសង្គម៧ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ទីរពេទ្យកុមារអង្គរ បង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ”

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

លោក ដូណាល់ ត្រាំ នឹង​ទាត់ចោល​ទាហាន​កែភេទ ១៥ ០០០​នាក់​​ចេញ​ពី​កង​យោធា​អាមេរិក

KPT+៣៥ នាទីutes មុន

ឆ្នាំកាន់តែទៅមុខ យើងមិនមែននៅក្មេងក្នុងរាងកាយមនុស្សធំឡើយ

Sokha Hotels

ព័ត៌មានពេញនិយម