ព័ត៌មានជាតិ
វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច នឹងចាប់ផ្តើមចាក់ឱ្យកុមារនៅឃុំកាចូន ខេត្តរតនគិរីពីថ្ងៃទី២៦ វិច្ឆិកា ដល់ ថ្ងៃទី៦ ធ្នូ
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូចរបស់មណ្ឌលសុខភាពកាចូនទៅលើភូមិទាំង៦ គឺភូមិកាចូនក្រោម កាចូនលើ វ៉ាយ ទៀមលើ កាឡឹម ភូមិវ៉ង និងវ៉ងម៉ាងយ៉ាង ៥ កន្លែងទៀតដែលជាភូមិឧបសម្ព័ន្ធរបស់ភូមិវ៉ង នៃឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-25_10-14-26-2-1024x450.jpg)
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការផ្តល់បន្ថែមនូវថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នៅទូទាំងប្រទេសដល់កុមារចំនួនជាង១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ នៅ២៥ រាជធានី-ខេត្ត។ លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិនៃមណ្ឌលសុខភាពកាចូន បានចូលរួមធ្វើយុទ្ធនាការនេះ ដោយចងប៉ាដា និងជូនដំណឹងដល់ប្រជាពលរដ្ឋ ព្រមទាំង ចាក់ធុងប៉ាសដឹកតាមម៉ូតូប្រកាសតាមភូមិនៅមុនថ្ងៃយុទ្ធនាការមកដល់។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-25_10-14-23-1024x768.jpg)
លោកគ្រូពេទ្យ ប៉ែង វុទ្ធី មន្ត្រីទទួលបន្ទុកផ្តល់ថ្នាំបង្ការនៃមណ្ឌលសុខភាពកាចូន បានលើកឡើងថា យុទ្ធនាការនេះ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈសម្រាប់មណ្ឌលសុខភាពកាចូន គឺចាប់ពីថ្ងៃទី២៦ ខែ វិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តាទីតាំងសាលារោងភូមិនីមួយៗ របស់ឃុំកាចូន។ ឪពុក ម្តាយ និងអាណាព្យាបាលដែលមានកូនអាយុចាប់ពី៩ខែ ដល់ ៥៩ខែ ត្រូវនាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីការពារជំងឺកញ្ជ្រឹល និងស្អូច។ វ៉ាក់សាំងនេះ មិនមានផលប៉ះពាល់ដល់សុខភាពកុមារ ប៉ុន្តែ នៅពេលចាក់ មានផលរំខាន់តិចតួច ដូចជា ឈឺកន្លែងចាក់ ឬកន្ទួលក្រហមតិចតួច។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-25_10-14-27-1024x450.jpg)
ការចាក់វ៉ាក់សាំងនេះ ផ្តល់អត្ថប្រយោជន៍ទៅដល់កុមារ គឺជួយបង្ការក៏ដូចជា ការពារកុមារមិនឱ្យឆ្លងជំងឺកញ្ជ្រឹល និងស្អូច គឺចាក់១ម្ជុល អាចការពារបានជំងឺទាំង២មុខនេះ។ ប្រសិនបើ ម្តាយ ឪពុក ឬអាណាព្យាបាល ខកខានមិនបាននាំកូនរបស់ខ្លួនទៅទទួលវ៉ាក់សាំងនេះទេ ទៅថ្ងៃក្រោយនឹងប្រឈមមុខជំងឺនេះ ឬឆ្លងពីអ្នកដទៃ។ យ៉ាងណាក៏ដោយ នៅពេលទៅទទួលវ៉ាក់សាំងនេះ ម្តាយ ឪពុក ឬអាណាព្យាបាល ត្រូវភ្ជាប់ជាមួយនូវប័ណ្ណលឿង ឬសំបុត្រកំណើត។ សម្រាប់ឃុំកាចូន ទាំងភូមិរដ្ឋបាល និងភូមិឧបសម្ព័ន្ធ កុមារសរុបជិត៤០០នាក់ ត្រូវទៅទទួលវ៉ាក់សាំងនេះ ប្រសិនបើមិនដូច្នេះ ទៅថ្ងៃក្រោយនឹងប្រឈមមុខជំងឺនេះ ឬឆ្លងពីអ្នកដទៃ។ វ៉ាក់សាំងនេះ ក៏ជួយការពារជំងឺធ្ងន់ធ្ងរ ដូចជា ងងឹតភ្នែក ថ្លង់ ជំងឺរលាកខួរក្បាល ជំងឺរលាកសួត ជំងឺបេះដូងពីកំណើត ជំងឺអន់ថយស្មារតី ជាដើម។កុមារដែលបានចាក់លើកទី១ ក៏ត្រូវបានអនុញ្ញាតឱ្យមកចាក់ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូពេទ្យមណ្ឌលសុខភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-25_10-14-28-1024x450.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-25_10-14-28-2-1024x450.jpg)
ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹលនៅលើទូទាំងពិភពលោក ជាពិសេស ចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលទាប យុទ្ធនាការនេះ ជាការដោះស្រាយជាបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ។ នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹល មានការកើនឡើងទ្វេដងពី១៧០,០០០ ករណីក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចនេះ នឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួលស្គាល់គុណភាពដោយអង្គការសុខភាពពិភពលោក (WHO) និងត្រូវបានធ្វើលទ្ធកម្មតាមរយៈប្រព័ន្ធលទ្ធកម្មរបស់អង្គការយូនីសេហ្វ(UNICEF)។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-25_10-14-22-768x1024.jpg)
ជំងឺកញ្ជ្រឹល ស្អូច នៅតែជាជំងឺដែលមានការគំរាមកំហែងចំពោះសុខភាពកុមារនៅទូទាំងសកលលោក ដូច្នេះហើយ ក្រសួងសុខាភិបាល ត្រូវតែបង្កើនការខិតខំទ្វេដង ដើម្បីផ្តល់ថ្នាំបង្ការដល់កុមារគ្រប់រូប ជាពិសេស ដល់កុមារដែលមិនបានទទួលថ្នាំបង្ការនៅតំបន់ពិបាកទៅដល់ ហើយត្រូវធានាថា គ្មានសហគមន៍ណាមួយត្រូវនៅសេសសល់ឡើយ។ ទាំងនេះ គឺជាជំហានមួយដ៏សំខាន់ដើម្បីឆ្ពោះទៅរកអនាគតកុមារដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក