ព័ត៌មានជាតិ
លោក ស សុខា៖ ការផ្ដល់មេដាយសន្តិភាពជូនសម្តេចតេជោ ជាការទទួលស្គាល់ជាសកលការលះបង់របស់សម្ដេច
ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងថា ការប្រគល់ពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ជូនសម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការទទួលស្គាល់ជាសកលសម្រាប់ការលះបង់របស់សម្ដេចតេជោចំពោះបុព្វហេតុសុខសន្តិភាពនៅកម្ពុជា។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ត្រូវបានសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកល ដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្ដែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដីនេះ។

លោក ស សុខា ចាត់ទុកការប្រគល់ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ជូនដល់សម្តេចតេជោ នៅពេលនេះ ថា ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងការស្វែងរក ព្រមទាំងការពារសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះសម្រាប់សង្គមជាតិ។
តាមរយៈសំណេរលើបណ្ដាញទំនាក់ទំនងសង្គម លោក ស សុខា បន្តលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យសភាចំនួន ១០៥ ជាសមាជិកនៃសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព មកពីតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និងកោតសរសើរវាយតម្លៃយ៉ាងខ្លាំងចំពោះការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ធ្វើឱ្យប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួមរស់ជាមួយគ្នាដោយសន្តិភាព និងភាពអត់ឱន ជាមួយនឹងភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និងការអភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

លោក ស សុខា សង្កត់ធ្ងន់ថា ការផ្តល់ជូនពានរង្វាន់ដ៏លេចធ្លោដំបូងគេមិនធ្លាប់មានរបស់ IPTP នេះ គឺជាការទទួលស្គាល់ជាសកលការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ពោរពេញដោយសមត្ថភាពឱ្យក្លាយជាមជ្ឈមណ្ឌលសន្តិភាពនៃទន្លេមេគង្គ និងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាមេដឹកនាំ ប្រាកដនិយមរបស់សម្តេច និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆ័យ ដែលបានសាបព្រោះស្មារតីតម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យបែបពុទ្ធសាសនា ដោយការសន្ដោស មេត្តា និងគោរព ក្រោមទម្រង់ការកសាងសន្តិភាព និងផ្សះផ្សាជាតិ។ នេះជាសំណេរដដែលរបស់ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?