Connect with us

នយោបាយ

គណបក្សធម្មាធិបតេយ្យ ចេញញត្តិគាំទ្រឱ្យកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម

បានផុស

នៅ

គណបក្សធម្មាធិបតេយ្យ បានចេញញត្តិគាំទ្រឱ្យកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម បន្ទាប់អ្នកនយោបាយជ្រុលនិយមដែលជ្រកកោននៅក្រៅប្រទេស ម្តងហើយម្តងទៀត បានសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

ញត្តិគាំទ្រនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានលើកជាយោបល់ថា តើកម្ពុជាគួរដល់ពេលហើយឬនៅ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម។ ការលើកឡើងរបស់សម្តេចតេជោ ប​ន្ទាប់ពីក្រុមនិយមនៅក្រៅប្រទេស បានបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហើយថ្មីៗបានចោទរដ្ឋាភិបាលកម្ពុជាប្រគល់កោះគុត ដែលជាតំបន់ត្រួតស៊ីគ្នាទៅឱ្យថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សម្តេចតេជោ បានថ្លែងថា៖«តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមនេះទៅជាក្រុមភេវរកម្មហើយឬនៅ។ នេះជាបញ្ហាដែលខ្ញុំព្រះករុណា​ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ ព្រោះនេះជាការញុះញង់ អុចអាល ដែលអាចនាំដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃ»។

គួរជម្រាបថា បញ្ហាគោះគុត ស្ថិតក្នុងដំណាក់ការចរចានៅឡើយ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធី ចៀសវាងការប្រឈមអាវុធដាក់គ្នា។

ញត្តិរបស់គណបក្សធម្មាធិបតេយ្យ ចុះថ្ងៃទី ២៥​ខែ វិច្ឆិកានេះ បានប្រកាសគាំទ្រចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងស្នើឱ្យមានការតាក់តែងច្បាប់ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ក្នុងញត្តិបានគូសបញ្ជាក់ថា៖«កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេស បានកសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែប ទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយប្រើវិធីផ្សេងៗម្ដង ហើយម្តងទៀតក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមបែបបដិវត្តន៍ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយ រវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង»។

បើតាមគណបក្សធម្មាធិបតេយ្យ ក្រុមជ្រុលនិយមក្រៅប្រទេសកំពុងដុតរោលប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសារជាថ្មីដូច ជាប្រឌិតបំភ្លៃថា រាជរដ្ឋាភិបាលកម្ពុជា ប្រគល់កោះគុតឱ្យទៅប្រទេសថៃ ប្រគល់កោះត្រល់ឱ្យទៅប្រទេសវៀតណាម ជីកព្រែកជីកហ្វូណនតេជោដើម្បីកាត់ដីឱ្យប្រទេសវៀតណាម និងតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាបានកាត់ដីចំនួនខេត្ត៤ឱ្យទៅប្រទេសវៀតណាម ។ល។

ញត្តិគាំទ្រដដែលសង្កត់ធ្ងន់ថា៖«ដូច្នេះសកម្មភាពរបស់កុម ជ្រុលនិយមក្រៅប្រទេសទាំងអស់នេះ គឺមានគោលបំណងបំផ្លាញនូវសន្តិភាព និងភាពសុខដុមរមនាទាំងមូល របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា»។

ដោយឡែកក្រុមយុវជនសង្គមស៊ីវិល កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាថ្មីៗនេះ ក៏បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយម អំពីនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ដែលមានចរិតជា «ភេរវកម្ម» ព្រមទាំងសំណូមពរថ្នាក់ដឹកនាំ និងមហាជនឱ្យមានការថ្កោលទោសដល់ក្រុមទាំងនោះ កុំឱ្យមាននៅកម្ពុជាទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម