Connect with us

ព័ត៌មានអន្ដរជាតិ

ត្រីបាឡែនជាង​៣០ក្បាល ជាប់គាំងនៅលើឆ្នេរខ្សាច់នូវែលសេឡង់ ត្រូវបាន​ជួយសង្គ្រោះ​

បានផុស

នៅ

ត្រីបាឡែនជាង៣០ក្បាលដែលជាប់គាំងនៅលើឆ្នេរមួយក្នុងប្រទេសនូវែលសេឡង់ ដោយ​​ក្នុង​នោះ​មាន​៤ក្បាល​បាន​ងាប់​​ ត្រូវបានត្រឡប់ទៅសមុទ្រវិញដោយសុវត្ថិភាព បន្ទាប់ពី​ក្រុម​បុគ្គលិកអភិរក្ស និងអ្នកស្រុកបានជួយលើកវាឲ្យហែលចូលទឹកសមុទ្រវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ APនៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានអភិរក្សបានប្រាប់ The Associated Press ថា ក្រុម​ឃ្លាំមើលឆ្នេរ Ruakaka នៅជិតទីក្រុង Whangārei ភាគខាងជើងនៃប្រទេសនូវែលសេឡង់​នៅ​ថ្ងៃចន្ទ ដើម្បីធានាថា មិនមានសញ្ញាណាមួយនៃត្រីបាឡែនដែលបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ ជាប់គាំងម្តងទៀតនោះទេ។ ទីភ្នាក់ងារនេះ បានសរសើរថា ជា«មិនគួរឱ្យជឿ» មានកិច្ចខិតខំប្រឹងប្រែងចូលរួមដោយមនុស្សរាប់រយនាក់ដើម្បីជួយសង្រ្គោះត្រីបាឡែនទាំងនោះ។

យោងតាមអ្នកនាំពាក្យនាយកដ្ឋានអភិរក្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​«វាពិតជាអស្ចារ្យណាស់ដែលមនុស្សជាច្រើនយកចិត្តទុកដាក់ និងការអាណិតអាសូរពិតប្រាកដបង្ហាញចំពោះត្រីបាឡែនទាំងនោះ នេះជាការបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅដែលយើងទាំងអស់គ្នាចែករំលែកជាមួយបរិស្ថានសមុទ្ររបស់យើង»។

(រូបភាព៖ AP)


គួរបញ្ជាក់ថា នូវែលសេឡង់ បានកត់ត្រាការជាប់គាំត្រីបាឡែនច្រើនជាង៥០០០ចាប់តាំងពីឆ្នាំ១៨៤០។ ការជាប់គាំងរបស់ត្រីបាឡែនធំបំផុតគឺប្រហែល ១០០០ក្បាលនៅកោះ Chatham ក្នុងឆ្នាំ ១៩១៨។ នេះបើយោងតាមនាយកដ្ឋានអភិរក្ស។

ទោះបីវាមិនច្បាស់ថាហេតុអ្វីបានជាមានការជាប់គាំងកើតឡើងនោះទេ ប៉ុន្តែភូមិសាស្ត្ររបស់ប្រទេសកោះនេះត្រូវបានគេជឿថាជាកត្តាមួយ។ ទាំងកោះខាងជើង និងខាងត្បូងមានលក្ខណៈពិសេសលាតសន្ធឹងនៃឆ្នេរសមុទ្រដែលលាតសន្ធឹងជាមួយនឹងឆ្នេរសមុទ្ររាក់ និងចំណោតដែលអាចធ្វើឲ្យប្រភេទដូចជាត្រីបាឡែនជាប់គាំង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរធម្មការសាសនាខេត្តត្បូងឃ្មុំ បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី ភិក្ខុសង្ឃ​វត្តគិរីទក្ខិណារាម ប្រើ​អំពើហិង្សា​លើ សាមណេរ​មួយអង្គ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រកាស​តែង​តាំង​អភិបាល​រងរាជធានី ជាស្ត្រីម្នាក់ ក្រោយ​ពី​បំពេញ​ការងារក្នុងរដ្ឋបាលរាជធានីបាន២០ឆ្នាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងចូលរួមផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃឈ្មោះ App No Drug

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងអភិវឌ្ឍ៣ឆ្នាំរំកិល៤៥៧គម្រោង  ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងត្រូវអភិវឌ្ឍនៅឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម