Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់៖ ICC មិនបាច់ចេញដីកាចាប់ខ្លួន Netanyahu ទេ កាត់ទោសប្រហារជីវិតតែម្តងទៅ

បានផុស

នៅ

ជុំវិញការចេញដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ «ICC» ឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសក្តែងៗថា មិនបាច់ចេញដីកាចាប់ខ្លួនទេ, លោក Netanyahu គួរកាត់ទោសប្រហារជីវិតតែម្តងទៅ។

លោក Benjamin Netanyahu (ឆ្វេង) និងលោក Ayatollah Ali Khamenei (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសរបស់លោក Khamenei នៅថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤, «ពួកគេបានចេញដីកាចាប់ខ្លួន! មិនគ្រប់គ្រាន់ទេ! ត្រូវតែកាត់ទោសប្រហារជីវិតចំពោះឧក្រិដ្ឋជនទាំងនេះ»។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ព្រមទាំងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Yoav Gallant និងមេដឹកនាំក្រុម ហាម៉ាស លោក Ibrahim Al-Masri ផងដែរ។

ចៅក្រម ICC កំណត់ថា មានហេតុផលសមរម្យដែលថា អ្នកទាំង៣​ មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពនានារួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាម ក៏ដូចជាការវាយប្រហារទ្រង់ទ្រាយធំនិងជាប្រព័ន្ធលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានឆ្លើយតបដីកានេះដោយកំហឹង ដោយចាត់ទុកវាថាជារឿងគួរឲ្យអាម៉ាស់ និងមិនសមហេតុផលទាល់តែសោះ ប៉ុន្តែពលរដ្ឋហ្គាហ្សាសម្តែងសុទិដ្ឋិនិយមថា ដីកានេះនឹងជួយដល់ការបញ្ចប់អំពើហិង្សានិងធានាយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រតិកម្ម​ពិភពលោក ក្រោយពេល ICC ចេញ​ដីកា​ចាប់​ខ្លួន​មេ​ដឹកនាំ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ទីរធម្មការសាសនាខេត្តត្បូងឃ្មុំ បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី ភិក្ខុសង្ឃ​វត្តគិរីទក្ខិណារាម ប្រើ​អំពើហិង្សា​លើ សាមណេរ​មួយអង្គ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រកាស​តែង​តាំង​អភិបាល​រងរាជធានី ជាស្ត្រីម្នាក់ ក្រោយ​ពី​បំពេញ​ការងារក្នុងរដ្ឋបាលរាជធានីបាន២០ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងចូលរួមផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃឈ្មោះ App No Drug

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោងអភិវឌ្ឍ៣ឆ្នាំរំកិល៤៥៧គម្រោង  ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងត្រូវអភិវឌ្ឍនៅឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម