Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាសាទកោះកេរ ជាទីតាំងតែមួយគត់នៅអាស៊ីអាគ្នេយ៍ ក្នុងបញ្ជីកន្លែងអ្នកទេសចរមិនត្រូវរំលង របស់ Fodor’s Travel

បានផុស

នៅ

ប្រាសាទកោះកេររបស់កម្ពុជា បានក្លាយជាទីតាំងតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាប់ក្នុងបញ្ជីកន្លែងដែលអ្នកទេសចរត្រូវតែទៅលេងកម្សាន្តទាំង២៥ក្នុងឆ្នាំ២០២៥ របស់ទស្សនាវដ្តី Fodor’s Travel។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីទ្វីបអាស៊ីទាំងមូលក្នុងបញ្ជីនោះ នៅមានទីតាំង២ទៀតដែល Fodor’s Travel​ ដាក់ជាកន្លែងអ្នកទេសចរមិនត្រូវរំលង។ មួយគឺរដ្ឋ Meghalaya នៃប្រទេសឥណ្ឌា និងមួយទៀតគឺទីក្រុង Nikko នៃប្រទេសជប៉ុន។

ចំណែកនៅអឺរ៉ុបឯណោះក៏មាន៥ទីតាំងដែរ ដូចជាតំបន់ Camargue ប្រទេសបារាំង, ទីក្រុង Helsinki ប្រទេសហ្វាំងឡង់, ថ្ម Meteora ប្រទេសក្រិក, ស្រុក Masurian Lake ប្រទេសប៉ូឡូញ និងប្រជុំកោះ Vestmannaeyjar នៅប្រទេសអ៊ីស្លង់។

រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

កោះកេរ គឺជា រាជធានីខ្មែរបុរាណតែមួយគត់ដែលមានឈ្មោះជាភាសារខ្មែរបុរាណផងហៅថា «ឆោកគ៌គ្យរ» និងឈ្មោះជាភាសាសំស្រ្កឹតផងថា «លិង្ហបុរ»។

បច្ចុប្បន្ន រមណីយដ្ឋានប្រាសាទកោះកេរ មានបុរាណដ្ឋានសរុប ១៦៩ ដោយក្នុងនោះមានប្រាសាទចំនួន៧៦ និងទីតាំង បុរាណវិទ្យាជាច្រើនទៀតដូចជា ទីតាំងមនុស្សរស់នៅ ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់និងធារាសាស្ត្រ ពិសេសមានសិលាចារឹក បដិមាធំៗប្រកបដោយកាយវិការរស់រវើក ស្ថិតនៅក្នុងតំបន់ការពារកំណត់ដោយព្រះរាជក្រឹត្យឆ្នាំ២០០៤ និងក្រោយមកបានកែសម្រួលនៅឆ្នាំ២០២០មានទំហំសរុប៨៧៩ហិកតា ៤៣អា ដោយមានបែងចែកជា៣តំបន់ការពារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាជ្ញាធរជាតិព្រះវិហាររៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម