Connect with us

ព័ត៌មានជាតិ

ផ្លូវលំមួយខ្សែប្រវែង​ជាង ១៥ គ.ម គ្រោងបើកការដ្ឋាន​ក្រាលកៅស៊ូ នៅដើមឆ្នាំ២០២៥

បានផុស

នៅ

គម្រោងសាងសង់ផ្លូវលំមួយខ្សែ ចាប់ពីភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ តភ្ជាប់ទៅភូមិទ្រាប ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានប្រវែង ១៥.៨គីឡូម៉ែត្រ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋាននៅដើមឆ្នាំ២០២៥។ នេះ​យោងតាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកផ្លូវនេះ ស្ថិតនៅ​ក្នុងគម្រោងថែទាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ហើយ​នៅចំពោះមុខ​គ្រោងនឹងបើកការដ្ឋានចាក់កៅស៊ូនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែនេះយ៉ាងយូរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អាចនឹងមានក្រុមហ៊ុនដែលឈ្នះ​ការដេញថ្លៃ នឹងចូលមកកែលំអរផ្លូវនេះឡើងវិញ។

ចំពោះផ្លូវនេះដែរសូមបញ្ជាក់ថា ជាផ្លូវក្រោមកម្ចីរបស់ធនាគាពិភពលោក ក្រោមការអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះភាពយឺតយ៉ាងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ គឺដោយសារខ្សែផ្លូវដែលកម្ចីពីធនាគាពិភពលោក​យក​មកធ្វើនេះ មានទាំងអស់ ១៤ខ្សែ ក្នុងខេត្តក្រចេះ មានប្រវែងសរុប ១៣៤.៤​គីឡូម៉ែត្រ ហើយនៅក្នុងនោះគ្របដណ្ដប់ចំនួន ៣ស្រុក រួមមាន ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកស្នួល។ នៅក្នុងនោះ ស្រុកចិត្របុរី មានខ្សែផ្លូវចំនួន ១០ ខ្សែ ឆ្លងកាត់ ៨ឃុំ លើកលែកឃុំបុសលាវនិងឃុំកោះច្រែងចេញ។ ហើយ ១៣៤គីឡូម៉ែត្រនេះ ត្រូវបានបែងចែកចេញជាពីរកញ្ចប់ ដោយសារវាមានទំហំធំ ចឹងពីរកញ្ចប់នោះ ក្នុងមួយកញ្ចប់មាន ៦ ខ្សែផ្លូវ និងមួយកញ្ចប់ទៀតមាន ៨ ខ្សែផ្លូវ។ កញ្ចប់ដែលមាន ៦ ខ្សែផ្លូវនេះ បានបើកការដ្ឋានឈួសឆាយកែលំអររួចរាល់អស់ហើយ។

ដោយឡែកកញ្ចប់ដែលមាន ៨ ខ្សែផ្លូវ ផ្លូវពីសាលាឃុំថ្មីបុកទៅភូមិមាសនៅមិនទាន់បើកការដ្ឋាននៅឡើយទេ តែចំពោះមុខនេះ ខាងមន្ទីរអាចបញ្ជាក់បានត្រួសៗថា មានក្រុមហ៊ុនដែលបានឈ្នះការដេញថ្លៃ។ អីចឹងនៅក្នុងដំណាក់កាលអន្តរកាលនេះ គឺទុកពេលឲ្យខាងក្រុមហ៊ុនរៀបចំក្រុមការងារ និងក្រុមបច្ចេកទេស ព្រមទាំងក្រុមពាក់ព័ន្ធផ្សេងៗទៀតដើម្បីកំណត់កាលបរិច្ឆេតហើយចុះមកធ្វើផ្លូវនោះតែម្តង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម