ជីវិតកម្សាន្ដ
វី ឌីណែត ប្រកាសលទ្ធផលធ្វើតេស្តរកកូវីដរបស់លោក ហួរ ឡាវី
តារាចម្រៀង វី ឌីណែត បានប្រកាសលទ្ធផលធ្វើតេស្តលោក ហួរ ឡាវី នាយប់នេះថា ឪពុករបស់កញ្ញាពុំមានឆ្លងវីរុសកូវីដ-១៩នោះទេ សម្រាប់ការតេស្តលើកទី១។
នៅយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ កញ្ញា វី ឌីណែត បានបង្ហោះសារលើបណ្ដាញសង្គមខ្លួនដែលមានខ្លឹមសារដើមថា “នៅពេលនេះលទ្ធផលសំណាករបស់លោកប៉ាគឺអវិជ្ជមាន រួមទាំងសមាជិកគ្រួសាររបស់នាងខ្ញុំផ្សេងទៀតក៏អវិជ្ជមានដែរ។ តែទោះជាយ៉ាងណាក៏ក្រុមគ្រួសារនាងខ្ញុំនៅតែបន្តធ្វេីចត្តាឡីស័ក ដេីម្បីរង់ចាំការធ្វេីសំណាកជាលេីកទីពីរផងដែរ។ សូមទេវតាតាមថែរក្សាក្រុមគ្រួសារខ្ញុំផង!”។
គួររំឭកថា កាលពីម្សិលមិញ លោក ហួរ ឡាវី ជាប់សង្ស័យទាក់ទិនករណីឆ្លងកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានចុះយកសំណាកដល់ផ្ទះ។ ការចុះយកសំណាករបស់តារាសំឡេងស្អករូបនេះ ត្រូវបានធ្វើបន្ទាប់ពីសង្ស័យថា បានឆ្លងវីរុសកូវីដពីកូនស្រី។ ដោយឡែក ភរិយារបស់លោកបានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១១ មីនា និងត្រូវបានឡានពេទ្យមកយកពីផ្ទះទៅសម្រាកព្យាបាល៕
អត្ថបទ៖ សន្យា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ