Connect with us

ព័ត៌មានជាតិ

អង្គការមួយ រៀបចំការប្រគំតន្ដ្រីសប្បុរសធម៌ ដើម្បីយកថវិកាកសាងអគារសិក្សាផ្ដល់ក្ដីសង្ឃឹមដល់កុមារអូទីស្សឹម

បានផុស

នៅ

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះវិហារព្រះកុមារយេស៊ូ នៃព្រះសហគមន៍កាតូលិក នៅ​បឹងទំពុន រាជធានី​ភ្នំពេញ បាន​រៀបចំ​ការប្រគំតន្ត្រី​សប្បុរសធម៌ផ្ដល់​​ក្តីសង្ឃឹម​ដល់​កុមារ​អូទីស្សឹម​ ដើម្បីរៃអង្គាស​ប្រាក់សាងសង់​អគារសិក្សា​កម្ពស់ ១០ជាន់ ជា​មជ្ឈមណ្ឌល​នៃ​​ការអប់រំ និង​ការថែទាំ​កុមារ​ដែលមាន​ពិការភាព​​អូ​ទី​ស្សឹម ដល់ «​សាលា​អប់រំ​ពិសេសនៃ​ការ​​លូតលាស់​» (GSES)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភោគ ម៉ានី​​ ស្ថាបនិក«​សាលា​អប់រំ​ពិសេសនៃ​ការ​​លូតលាស់​» GSES បានលើកឡើងថា គម្រោង​នេះ​​គឺ​លើស​ពី​អគារសាលារៀន​​មួយ​ តែ​វា​ជា​និមិត្តរូប​នៃ​ក្តីសង្ឃឹម និង​សមភាព​។

ជាមួយគ្នានេះ ក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរធម៌ គឺក្រោម​ការដឹកនាំ​ផ្នែក​​សិល្បៈ​របស់លោក​ស្រី Ai Iwasaki ​ជា​អ្នក​ផលិត​ចម្រៀង​ជប៉ុន​ដ៏​ល្បី និង​ជា​ផលិតករ​ប្រតិបត្តិ​នៃ​គម្រោង​ល្ខោន​អូ​ប៉េ​រ៉ា​កម្ពុជា ព្រឹត្តិការណ៍​នេះ​​​នឹងមាន​ការបញ្ចូល​គ្នា​នៃ​តន្ត្រីបុរាណ​ដ៏​គួរឱ្យ​ទាក់ទាញ​។​ ការប្រគំ​តន្ត្រី​នេះ​មាន​ចំណងជើង​ថា «A Mozart Spiritual Bouquet» មានការ​សម្តែង​ដោយ Cambodia Opera Project និង MusiCA​។​ ជាមួយនឹង​ទេពកោសល្យ​នៃការ​សម្ដែង​ ពួកគេ​មាន​គោលបំណង​បំផុសគំនិត​មិន​ត្រឹមតែ​ការកោតសរសើរ​ចំពោះ​តន្ត្រីបុរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មានការ​ប្តេជ្ញាចិត្ត​រួមគ្នា​ចំពោះ​បុព្វហេតុ​នៃ​ការអប់រំ​សម្រាប់​កុមារ​ដែល​ងាយ​រងគ្រោះ​​របស់​កម្ពុជាផងដែរ​។​

ចំពោះ ប្រាក់ចំណូល​ទាំងអស់​ដែល​បានមកពី​ព្រឹត្តិការណ៍​នេះ​ នឹង​ផ្តល់​មូលនិធិ​ដោយផ្ទាល់​ដល់​ការសាងសង់​អគារសិក្សា​ថ្មី​របស់ GSES ។ ចំពោះ​អគារ​ថ្មី​កម្ពស់ ១០​ជាន់ គឺជា​គម្រោង​ផ្លាស់ប្តូរ​ដែល​​​នឹងមាន​បន្ទប់​ចំនួន ៥០​ រួមទាំង​ថ្នាក់រៀន បន្ទប់​​ព្យាបាលផ្នែក​ចលនា​ បន្ទប់ព្យាបាល​ផ្នែក​ញាណ​ បន្ទប់​ថែទាំ​ និង​សូម្បីតែ​អាង​ហែល​ទឹក​។​ រចនាសម្ព័ន្ធ​​ទំនើប​នេះ​ នឹងមិន​ត្រឹមតែ​បំពេញតម្រូវការ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​បរិយាកាស​ចិញ្ចឹម​បីបាច់​សម្រាប់​ការបណ្តុះបណ្តាលបំណិន​​ជីវិត និង​ការអភិវឌ្ឍន៍ប្រកប​ដោយ​បរិយាប័ន្ន​​ផងដែរ​។​ រីឯ តម្លៃ​ប៉ាន់ស្មាន​នៃ​អគារ​នេះ​គឺ ១,៦៥​ លាន​ដុល្លារ ដោយត្រូវការយ៉ាង​តិច​​ ១លាន​ដុល្លារ​សម្រាប់​នាំយក​ក្ដី​​សុ​បិ​ន្ត​នេះ​ក្លាយ​ជាការ​ពិត​​។​

យ៉ាងណាមិញ «​សាលា​អប់រំ​ពិសេសនៃ​ការ​​លូតលាស់​» GSES ជាគំនិតផ្តួចផ្តើម និងដឹកនាំ​ដោយ​លោកស្រី ភោគ ម៉ានី​​ ស្ថាបនិក និង​ជា​អ្នកសម្របសម្រួល គឺជា​គម្រោង​ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា ដែល​យកចិត្តទុកដាក់​ចំពោះ​កុមារ​ដែលមាន​ពិការភាព​​អូ​ទី​ស្សឹម​។​ សាលានេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៧​ បាន​អភិវឌ្ឍ​ខ្លួន​ពី​​ផ្ទះមួយ​មួយ​ល្វែង​សម្រាប់​​បម្រើ​កុមារ​តែ​ប៉ុន្មាន​នាក់ប៉ុណ្ណោះ។ ប៉ុន្ដែ​បច្ចុប្បនេះ បាន​កើន​សិស្ស​ដល់​ចំនួន ៣១៣​ នាក់​នៅក្នុង​ថ្នាក់រៀន​ចំនួន ១៧ ដែលជា​អគារ​ជួល​ចំនួន ៣ ល្វែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ១ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម