Connect with us

ព័ត៌មានអន្ដរជាតិ

ជនបរទេស៣៩​នាក់រត់ចេញពីកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណែ​ត​នៅ​មីយ៉ាន់ម៉ាចូលថៃ​

បានផុស

នៅ

ជនបរទេសចំនួន៣៩នាក់បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែតក្នុងប្រទេសមីយ៉ាន់ម៉ាឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ខណៈមន្ត្រីថៃកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេដែលអាចជាជនរងគ្រោះនៃការ​ជួញ​ដូរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​AP នៅថ្ងៃទី២៦ខែវិច្ឆិកានេះ។

(រូបភាព៖ Khaosod English)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការបោកប្រាស់បានរីកដុះដាលនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ដែលជនបរទេសជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ។ បើ​តាម​មេ​ប៉ូលិស​ក្នុង​ក្រុង Mae Sot អ្នកដែលបានរត់គេចទាំងនោះរួមមានមក​ពីប្រទេស​ស្រីលង្កា នេប៉ាល់ ម៉ាឡេស៊ី និង​រុស្ស៊ី បាន​ឆ្លង​ចូល​ខេត្ត Tak របស់​ប្រទេស​ថៃកាលពីយប់ថ្ងៃអាទិត្យ។

មន្រ្តីប៉ូលិសថៃ បានប្រាប់ AFP ថា ពួកគេបានភៀសខ្លួនចេញពី Myawaddy ឆ្លងកាត់ព្រំដែន ខណៈដែល​Myawaddy ត្រូវបានគ្រប់គ្រងដោយកងជីវពលដែលមានសម្ព័ន្ធភាព​ជាមួយ​​យោធា ហើយជាកន្លែងក្តៅគគុកនៃការផលិត​គ្រឿងញៀន និងការឆបោកតាមអ៊ីនធឺណែត។ បើតាមប៉ូលិសថៃ ស្ថានទូតស្រីលង្កានៅទីក្រុងបាងកក បានស្នើសុំជំនួយពីអាជ្ញាធរថៃ បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋរបស់ខ្លួនចំនួន៣២នាក់បានជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានរាយការណ៍ថា ក្រុមអ្នករត់គេចខ្លួនទាំងនេះបានត្រូវបានគេសន្យាឲ្យធ្វើការលើការផ្សាយ​ពាណិជ្ជកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនឹងទទួលបានប្រាក់ខែល្អ ប៉ុន្តែបន្ទាប់មកត្រូវបានទទួលរងនូវលក្ខខណ្ឌការងារដ៏លំបាកនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ទៅវិញ។

(រូបភាព៖ Khaosod English)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំងបាននិយាយថា មនុស្សជាង ៤០០០០នាក់ដែលត្រូវបានសង្ស័យថាបានចូលរួមក្នុងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានបញ្ជូនទៅប្រទេសចិនវិញក្នុងឆ្នាំ ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាក្នុងស្រុក បានរាយការណ៍ថា ថៅកែបោកប្រាស់ដែលរត់គេចពីការវាយលុក ចាប់តាំងពីពេលនោះមក បានបើកកន្លែងបោកប្រាស់បន្ថែមទៀតនៅភាគខាងត្បូងតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ បញ្ហានេះបានជំរុញឲ្យកាលពីខែធ្នូឆ្នាំមុន ប្រធានរបបយោធាមីយ៉ាន់ម៉ា និងមន្ត្រីយោធាថៃបានយល់ព្រម «រួមគ្នាលុបបំបាត់ល្បែងអនឡាញ និងការបោកប្រាស់តាមអ៊ីនធឺណិតនៅជិត Myawaddy»៕

(រូបភាព៖ Khaosod English)
(រូបភាព៖ Khaosod English)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ្នកការ​ទូត​​មហាអំណាច​អឺរ៉ុប​និង​អ៊ីរ៉ង់​ជួបគ្នា​លើក​ដំបូងថ្ងៃនេះ ដើម្បី​ស្ទង់​​ប្រតិកម្ម​​ពី​​លោក ​ត្រាំ​

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្លាំងចម្រុះខេត្តសៀមរាប បន្តសហការគ្នា ចុះបង្ក្រាបបទល្មើសនៅស្រុកពួក និងក្រុងសៀមរាប

សេដ្ឋកិច្ច២៨ នាទីutes មុន

អ្នកដំណើរតាមជើងហោះហើរ កម្ពុជា-ចិន ជាង ៧៣ ម៉ឺននាក់ ក្នុងរយៈពេល ១០ ខែ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ទីផ្សារស្វាយខុសរដូវ នៅស្រុកជាំក្សាន្ត ហាក់កើនឡើងជាងឆ្នាំមុន   

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

អ្នកនិពន្ធ សួន ពិសិដ្ឋ លើកជាចម្ងល់ពាក់ព័ន្ធរឿងដាក់ងារឧកញ៉ាលើស្នាដៃ សម្រាប់សិល្បករសិល្បការិនី

Sokha Hotels

ព័ត៌មានពេញនិយម