Connect with us

ព័ត៌មានជាតិ

ប្រធានវិទ្យាស្ថាន KSI សង្ឃឹមថា កម្ពុជាដឹកនាំដោយសម្ដេចធិបតី នឹងបន្តការអភិវឌ្ឍរីកចម្រើន

បានផុស

នៅ

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែរីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យលោក តាន់ស្រ៊ី​ មីសែល យ៉ាវ (Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល។

ក្នុងជំនួបនេះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានជម្រាបសម្ដេចធិបតី អំពីដំណើរការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។

លោក ថា កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់អំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។ លោក ក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់វិទ្យាស្ថាន KSI ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាល​​ នីតិកាលទី៧ បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​១​ ដេីម្បី​កំណើន​ ការងារ សមធម៌ប្រសិទ្ធភាព​ និងចីរភាព។ សម្ដេចធិបតី ថា ការជំរុញកំណើនសេដ្ឋកិច្ច ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះក្នុងការបង្កេីតការងារ​ ដេីម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសេីរ និងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលេីកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា។

នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានប្រគល់ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ជូនសម្ដេចបវរធិបតី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ 

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រី៖ វិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការទាញលំហូរទេសចរ និងវិនិយោគិនចិន

សន្តិសុខសង្គម១ ម៉ោង មុន

ករណី​គ្រូមា លី សាម៉េត តំណងអយ្យការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ស្ត្រី​២​នាក់​ទៀត បន្ទាប់​ពី​ACUបញ្ជូន​ដល់​ដៃ​តុលាការ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទីបំផុត ដេត ស្រីនាឌ ប្រកាសចេញមុខបកស្រាយ ក្រោយពហិការមិនចូលរួមប្រកួត MPI 2024

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ឈ្មួញកែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន១០ នាក់ ដាក់គុកម្នាក់ៗមួយជីវិត

Sokha Hotels

ព័ត៌មានពេញនិយម