Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មជ្រើសរើសធនាគារ អេស៊ីលីដា ជាដៃគូសហការក្នុងការទូទាត់ថ្លៃទំនិញនៅក្នុងផ្សារខេមបូឌាត្រេដ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មបានជ្រើសរើសធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា ជាដៃគូសហការក្នុងការទូទាត់ថ្លៃទំនិញនៅក្នុងផ្សារខេមបូឌាត្រេដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ព្រមទាំងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជ្រើសរើសធនាគារ អេស៊ីលីដា ជាដៃគូសហការនេះត្រូវបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការទូទាត់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដរវាងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាមួយលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនោះ លោកបណ្ឌិត អុិន ចាន់នី បានសំដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយទទួលបាននូវឱកាសដ៏វិសេសវិសាលក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា សម្រាប់ការទូទាត់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដ ដើម្បី ផ្តល់ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ព្រមទាំងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រោមគម្រោង Go4eCAM ហៅថា CambodiaTrade.com (ហៅកាត់ថា “ផ្សារខេមបូឌាត្រេដ”) របស់ក្រសួង ពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមជាពាណិជ្ជករនៅក្នុង ព្រះរាជាណាចក្រកម្ពុជា អាចធ្វើការផ្សព្វផ្សាយ និងផ្តល់លទ្ធភាពក្នុងការដាក់បង្ហាញនូវផលិតផលខ្មែរ នឹង សេវាកម្មថ្មីៗតាមប្រព័ន្ធអេឡិចត្រូនិកអេស៊ីលីដាម៉ូបាល ជូនដល់អតិថិជនសក្តានុពលទាំងក្នុងស្រុក និង អន្តរជាតិ។

លោកបណ្ឌិត អុិន ចាន់នី បានមានប្រសាសន៍ថា លើសពីនេះទៅទៀតនោះ អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំង ណាស់ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដារួមមានតភ្ជាប់គ្នារវាងផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារ អេស៊ីលីដា ដើម្បីទូទាត់ថ្លៃទំនិញនៅផ្សារខេមបូឌាត្រេដអាចធានាដល់ការអនុវត្តទៅបានដោយ រលូនប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រីកវិសាលភាព ទីផ្សារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។លើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើនការយល់ដឹង និងសមត្ថភាពក្នុងការគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងការទូទាត់ តាមបែបឌីជីថលទាំងក្នុង និងក្រៅប្រទេស។ លើកកម្ពស់ការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការហិរញ្ញវត្ថុក្នុងការទូទាត់តាមបែបឌីជីថល។

លោកបណ្ឌិត អុិន ចាន់នី បានបន្តថាផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកថ្នាក់ជាតិមួយនេះ មិនត្រឹមតែជួយគាំទ្រ និងអភិវឌ្ឍអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បែបឌីជីថល ធានានូវបរិយាបន្នសកល និងពង្រឹងជំនាញសហគ្រិនភាព ដើម្បីបង្កើនការលក់ផលិតផល ពង្រីកអាជីវកម្ម បង្កើនឱកាសការងារបន្ថែម សម្រាប់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀត អតិថិជន និងសាធារណជន អាចបញ្ជាទិញទំនិញយ៉ាងសម្បូរបែប និងរហ័សទាន់ចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ព្រមទាំងអាចទូទាត់ថ្លៃទំនិញបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព តាមរយៈសេវាកម្ម ទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញរបស់ធនាគារអេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់តាមរយៈ អេស៊ីលីដា ម៉ូបាល KHQR Code លេខគណនី ប័ណ្ណគ្រប់ប្រភេទរបស់ធនាគារ អេស៊ីលីដា រួមមានប័ណ្ណវីសា, Mastercard, JCB, UnionPay International (UPI) & DCI ទាំងក្នុង និងក្រៅប្រទេស។

លោកបណ្ឌិត អុិន ចាន់នី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលក្រសួងពាណិជ្ជកម្មមានទំនុកចិត្ត និង ជ្រើសរើសធនាគារ អេស៊ីលីដា ជាដៃគូសហការក្នុងការទូទាត់ថ្លៃទំនិញនៅក្នុងផ្សារខេមបូឌាត្រេដ និងជានិច្ចកាលតែងតែគាំទ្រធនាគារ អេស៊ីលីដា។ ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្មតែងតែជំរុញ និងលើកកម្ពស់ដល់ពាណិជ្ជកម្មនៅកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏មានអត្ថន័យនៅក្នុង បេសកកម្មរបស់យើងក្នុងការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូពាណិជ្ជកម្មឌីជីថលរបស់ប្រទេសកម្ពុជាដែលអាជីវកម្មអាច ឈានដល់ទីផ្សារថ្មី និងការទទួលយកពាណិជ្ជកម្មឌីជីថលជាផ្លូវឆ្ពោះទៅរកកំណើនថ្មីនៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការ ឆ្លុះបញ្ចាំងពីការសហការគ្នា និងភាពជាដៃដូរវាងវិស័យរដ្ឋនិងឯកជនក្នុងការជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

លោកជំទាវ ជា រដ្ឋា សូមអរគុណចំពោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោកបណ្ឌិត អុិន ចាន់នី ប្រធាន នាយក ប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលតែងតែផ្តល់កិច្ចសហការដល់ក្រសួងពាណិជ្ជកម្ម ដោយកន្លងមក ធនាគារ អេស៊ីលីដា ក៏បានសហការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់សម្រាប់សេវាសាធារណៈផ្សេងៗរបស់ក្រសួង ពាណិជ្ជកម្ម រួមមាន ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីកម្ម។

ក្នុងពេលនេះ ធនាគារ អេស៊ីលីដា បានបន្តកិច្ចសហការល្អជាមួយក្រសួងពាណិជ្ជកម្មជាថ្មីម្តងទៀត តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ ជាមួយនឹងផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រសួងពាណិជ្ជកម្ម ហៅថា «ខេមបូឌា ត្រេដ ឬ Cambodiatrade.com» ដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងផ្តល់ភាពងាយស្រួលជូនដល់អាជីវករ សហគ្រាសធុនតូចនិងមធ្យម និងអតិថិជន ក្នុង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងផ្សារខេមបូឌាត្រេដ។ លោកជំទាវបានបន្តថា ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ នឹងផ្តល់ឱ្យម្ចាស់អាជីវកម្មនៅក្នុងផ្សារខេមបូឌាត្រេដ ជម្រើសទូទាត់បន្ថែម ដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងផ្តល់ភាពងាយស្រួលជូនដល់អាជីវករ សហគ្រាសធុនតូចនិងមធ្យម និងអតិថិជន ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងផ្សារខេមបូឌាត្រេដ។

ក្រសួងពាណិជ្ជកម្មរំពឹងថាម្ចាស់អាជីវកម្មជាច្រើន មានចំណាប់អារម្មណ៍និងដាក់ពាក្យចូលរួមក្នុង ផ្សារខេមបូឌាត្រេដ ដើម្បីពង្រឹង សមត្ថភាព និងអភិវឌ្ឍន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ ជាពិសេសការចូលរួមក្នុងវេទិកាពាណិជ្ជកម្មឌីជីថល និង ពិព័រណ៍អនឡាញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ នឹងក្លាយជាឱកាសពិសេសមួយ សំដៅលើការលើកកម្ពស់ បង្ហាញពីគុណភាព និងសក្តានុពលនៃផលិតផលខ្មែរទៅកាន់ទីផ្សាអន្តរជាតិ។

គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៩៦លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម