ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ចថៃចាប់ខ្លួនគ្រូបង្រៀនជុំវិញរឿងអាស្រូវផ្លូវភេទជាមួយសិស្សប្រុសៗជាអនីតិជន
សមត្ថកិច្ចកិច្ចថៃឃាត់ខ្លួនគ្រូបង្រៀនប្រុសម្នាក់ដែលជាប់សង្ស័យបានប្រព្រឹត្តខុសជុំវិញរឿងអាស្រូវផ្លូវភេទជាមួយសិស្សប្រុសៗប្រហែល១០នាក់។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod របស់ប្រទេសថៃ សមត្ថកិច្ចថៃបានឃាត់ខ្លួនគ្រូបង្រៀនអាយុ៣០ឆ្នាំកាលថ្ងៃចន្ទ នៅក្នុងស្រុក Suan Phueng នៃខេត្ត Ratchaburi ដោយសារតែរងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើសិស្សប្រុសប្រហែល១០នាក់ដែលមានអាយុក្រោម១៥ឆ្នាំ។
តាមសេចក្តីរាយការណ៍នោះ គ្រូបង្រៀននោះមានឈ្មោះថា Kritchtha ដែលមិនត្រូវបានប្រាប់ឈ្មោះត្រកូល បានសារភាពប្រាប់ប៉ូលិសអំពីការប្រព្រឹត្តខុសឆ្គង ប៉ុន្តែអះអាងថា លោកមិនប្រាកដថា មានជនរងគ្រោះច្រើនបែបនោះទេ។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីឪពុកម្តាយកូនសិស្សមួយចំនួនត្រូវបានកូនៗរបស់ពួកគេ ប្រាប់ឲ្យដឹងនិងដាក់ពាក្យបណ្តឹងទៅប៉ូលីស៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ