ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ គោលនយោបាយរបស់បៃដិន ទាក់ទាញការវិនិយោគ ១ ទ្រីលានដុល្លារ
សេចក្ដីថ្លែងការណ៍របស់សេតវិមានអាមេរិក បានប្រកាសថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទាក់ទាញការប្ដេជ្ញាវិនិយោគសរុបជាទឹកប្រាក់ ១ ទ្រីលានដុល្លារ ពីបណ្ដាក្រុមហ៊ុនផ្សេងៗនៃឧស្សាហកម្មរបស់អាមេរិក រួមមាន បន្ទះឈីប និងថាមពលស្អាតជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក បៃដិន បានគូសថា ការវិនិយោគក្នុងរដ្ឋបាលរបស់លោក ត្រូវបានជំរុញដោយច្បាប់សំខាន់ៗចំនួន ៣ រួមមានច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេបក្ស ច្បាប់ស្ដីពីបន្ទះឈីប និងវិទ្យាសាស្រ្ត និងច្បាប់កាត់បន្ថយអតិផរណា។ លោកអះអាងថា ច្បាប់ទាំងនេះ បានជួយជំរុញរបៀបវារៈនៃហេដ្ឋារចនាសម្ព័ន្ធអាមេរិកគ្រប់ជ្រុងជ្រោយ និងបានបង្កើតការងារបន្ថែមទៀតនៅទូទាំងប្រទេស។
ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានថ្លែងថា៖ «យើងបានអនុម័តច្បាប់ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់យើង កសាងសេដ្ឋកិច្ចថាមពលស្អាត និងនាំយកផលិតកម្មចូលស្រុកអាមេរិកវិញក្រោយផ្លាស់ទីទៅបរទេសអស់រាប់សតវត្សរ៍»។ លោកបន្តថា៖ «ការវិនិយោគក្នុងឧស្សាហកម្មនៃអនាគតទាំងនេះ គឺធានាថា អនាគតត្រូវបានបង្កើតឡើងនៅអាមេរិក ដោយកម្មករអាមេរិក។ ហើយវាកំពុងបង្កើតឱកាសក្នុងសហគមន៍ ដែលជារឿយៗត្រូវគេទុកចោល»។
លោក បៃដិន បានថ្លែងទៀតថា៖ «សព្វថ្ងៃ ដោយសារតែរបៀបវារៈនៃការវិនិយោគនៅអាមេរិករបស់ខ្ញុំ អាជីវកម្មជុំវិញពិភពលោកកំពុងវិនិយោគនៅអាមេរិក»។
គួរគូសបញ្ជាក់ថា ការឧបត្ថម្ភធនដែលផ្តល់នៅក្រោមច្បាប់ទាំងនេះ បានទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផ្សេងទៀតជាច្រើនដើម្បីបង្កើត ឬពង្រីកកន្លែងផលិតនៅលើទឹកដីសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ ការវិនិយោគទាំងនោះ មិនបានជួយគ្រប់គ្រាន់ឱ្យរដ្ឋបាល បៃដិន អាចបន្តអំណាច ឬគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាណាមួយនោះទេ ក្រោយចាញ់ការបោះឆ្នោតទៅលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ។
បើតាមរ៉យទ័រ អ្នកប្រជាធិបតេយ្យមួយចំនួនបានស្តីបន្ទោសការចាញ់ឆ្នោតទៅលើការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងការផ្តាច់ទំនាក់ទំនងពីអ្នកបោះឆ្នោត បើទោះបីជាគោលនយោបាយរបស់ បៃដិន ត្រូវបានដាក់ចេញដើម្បីជំរុញកម្មករ និងវណ្ណៈកណ្តាល ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការឡើងថ្លៃ និងការគាំទ្រដល់សហជីពជាដើម ក៏ដោយ។
ការស្ទង់មតិផ្សេងៗបានបង្ហាញថា បញ្ហាសេដ្ឋកិច្ចដ៏ធំដែលអ្នកបោះឆ្នោតអាមេរិកភាគច្រើនមើលឃើញ គឺអតិផរណា ហើយពួកគេជឿថា លោក ត្រាំ អាចដោះស្រាយបញ្ហានេះបានលឿន បើទោះបីជាគោលនយោបាយជាច្រើនរបស់អតីតប្រធានាធិបតីរូបនេះ រងការព្រមានពីសេដ្ឋវិទូថានឹងបង្កើនអតិផរណាធ្ងន់ធ្ងរក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម៥ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល