Connect with us

ព័ត៌មានជាតិ

​នេះ​សេវាសាធារណៈសំខាន់ៗទាំង ៣ ក្រសួងដែនដី ដាក់​​ឲ្យ​ប្រើប្រាស់​តាម​អនឡាញ សម្រួល​​កាត់បន្ថយនីតិវិធីស្មុគស្មាញ

បានផុស

នៅ

តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងការឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវ​គោល​នយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បច្ចុប្បន្ន បានបង្ហាញ​​ពីការ​​ដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន ៣ ដូចជា៖

១. សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី
២. សេវាសំណង់
៣. សេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ៤ មុខសេវា រួមមាន៖ សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។

ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌល​ប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់​ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម១១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម