Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ៖ បើអាមេរិក ដាក់មីស៊ីលនៅអាស៊ី រុស្ស៊ី ក៏ដាក់មីស៊ីលនៅទីនោះដែរ

បានផុស

នៅ

ឆ្លើយតបសំណួរអ្នកកាសែតដែលសួរថាតើ រុស្ស៊ី គិតចង់ដាក់ពង្រាយមីស៊ីលរយៈចម្ងាយជិតនិងមធ្យមនៅតំបន់អាស៊ីដែរឬក៏អត់នោះ, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងថា ជាការពិត បើសហរដ្ឋអាមេរិកដាក់មីស៊ីលនៅអាស៊ី រុស្ស៊ីក៏នឹងដាក់មីស៊ីលនៅទីនោះដូចគ្នា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយនៅថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ថា នៅកន្លែងណាក៏ដោយលើពិភពលោកនេះ ឲ្យតែអាមេរិកដាក់មីស៊ីល នោះរុស្ស៊ីក៏នឹងពិចារណាលើវិធានការចាំបាច់ជាបន្តបន្ទាប់ដូចគ្នា ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធយោធា និងការឆ្លើយតបផ្នែកបច្ចេកទេសយោធាជាដើម។

ការឆ្លើយតបរបស់លោក Ryabkov កើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយមីស៊ីលទៅកាន់កោះភាគនិរតីប្រទេសជប៉ុននិងហ្វីលីពីន ប្រសិនបើជម្លោះរវាងចិននិងកោះតៃវ៉ាន់ រីកធំ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov (រូបថត៖ TASS)

ប្រធានបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក Samuel Paparo ក៏បាននិយាយកាលពីសប្តាហ៍មុនដែរថា ប្រទេសចិន បានធ្វើសមយោធាធំបំផុត ជាការត្រៀមលុកលុយតៃវ៉ាន់។

តាមពិតទៅ សហរដ្ឋអាមេរិកបានដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីខែមេសាមកម្ល៉េះ ដោយដំបូងដាក់ពង្រាយសម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងម៉ានីលប៉ុណ្ណោះ។

មកដល់ចុងខែកញ្ញា ស្រាប់តែសារព័ត៌មាន Associated Press រាយការណ៍ថា សហរដ្ឋអាមេរិកនិងហ្វីលីពីន បានយល់ព្រមរក្សាទុក Typhon នៅទីនោះជារៀងរហូតទៅវិញ ដែលទង្វើនេះ ​ធ្វើ​ឲ្យ​ចិន​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយទាមទារឲ្យដកចេញវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម