ព័ត៌មានអន្ដរជាតិ
រុស្ស៊ីទំនងអូសទាញរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានឲ្យចូលរួមសង្គ្រាមនៅអ៊ុយក្រែន
ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែវិវឌ្ឍទៅរកភាពប្រឈមកាន់តែខ្លាំងដែលអ្នកតាមដានហេតុការណ៍សកលលោក បានសន្និដ្ឋានថា «វាធ្លាក់ចូលសង្គ្រាមលោកលើកទី៣»ទៅហើយនោះ រុស្ស៊ីងាកទៅអូសទាញ បង្កើតនិងពង្រីកទំនាក់ទំនងជាមួយសត្រូវចាស់គឺអាហ្វហ្គានីស្ថានដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលតាលីបង់ដែលរងទណ្ឌកម្មពីសំណាក់បស្ចឹមប្រទេសស្រាប់ទៅហើយនោះ។

នៅថ្ងៃចន្ទ អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបច្ចុប្បន្នជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក Sergey Shoigu បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីរបស់អាហ្វហ្គានីស្ថាន លោក Mohammed Abdul Kabir និងប្រមុខដឹកនាំក្រុមតាលីបង់ច្រើនទៀតដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិតាលីបង់ជាដើម ដោយរុស្ស៊ីមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាហ្វហ្គានីស្ថានក្នុងវិស័យផ្សេងៗរួមមាន ការប្រឈមបញ្ហាសន្តិសុខផងដែរ។ នេះបើយោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ លោក Shoigu បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបានចរចាលើបញ្ហាសេដ្ឋកិច្ច ការដឹកជញ្ជូន និងសន្តិសុខជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចំនួន៤ផ្សេងគ្នា។
លោក Shoigu បាននិយាយថា៖«យើងមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងអាហ្វហ្គានីស្ថានលើវិស័យជាច្រើន។ ខ្ញុំបញ្ជាក់ពីការត្រៀមខ្លួនរបស់យើងក្នុងការបង្កើតកិច្ចពិភាក្សានយោបាយប្រកបដោយការស្ថាបនារវាងប្រទេសរបស់យើង រួមទាំងក្នុងគោលបំណងផ្តល់កម្លាំងរុញច្រានដល់ដំណើរការនៃដំណោះស្រាយផ្ទៃក្នុងអាហ្វហ្គានីស្ថាន»។
ទស្សនកិច្ចរបស់ប្រមុខដឹកនាំជាន់ខ្ពស់រុស្ស៊ីនាពេលនេះ ចំពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកើនឡើងយ៉ាងខ្លាំង ដោយសារតែការបង្កើនការបាញ់ផ្លោងដោយមីស៊ីលរបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ជាពិសេសការប្រើប្រាស់មីស៊ីលដ៏មានឥទ្ធិពលមិនធ្លាប់ប្រើប្រាស់ គឹមីស៊ីល Oreshnik ទៅលើរោងចក្រឧស្សាហកម្មផលិតសម្ភារៈយោធារបស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក Shahed ៥០០គ្រឿងក្នុងសប្តាហ៍កន្លងទៅដើម្បីបាញ់ទៅលើទឹកដីអ៊ុយក្រែន។ ដូ្រន Shahed ត្រូវបានផ្តល់ដោយប្រទេសអ៊ីរ៉ង់សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីបានបង្កើតរោងចក្រចំនួន២ ដើម្បីផលិតដ្រូនប្រភេទនេះសម្រាប់សង្គ្រាម។
មិនត្រឹមទទួលបានការផ្គត់ផ្គង់សម្ភារៈយោធាពីសម្ព័ន្ធមិត្តអ៊ីរ៉ង់នោះទេ រុស្ស៊ីក៏ទទួលបានការផ្គត់ផ្គង់យោធាពីកូរ៉េខាងជើរប្រមាណ១០០០០នាក់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន របស់ប្រមុខដឹកនាំជាន់ខ្ពស់រុស្ស៊ីនាពេលនេះ ត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា រុស្ស៊ីទំនងបញ្ចុះបញ្ចូលរដ្ឋាភិបាលតាលីបាន ឲ្យបញ្ជូនកងទ័ពទៅជួយរុស្ស៊ីថែមទៀត ខណៈក្រុមតាលីបានកំពុងប្រឈមទណ្ឌកម្មរបស់លោកខាងលិចស្រាប់ផងនោះ។
ក្នុងសម័យកាលអតីតសហភាពសូវៀតចន្លោះឆ្នាំ១៩៧៩ ដល់១៩៨៩ អាហ្វហ្គានីស្ថានជាប្រទេសប្រយុទ្ធប្រឆាំងការគ្រប់គ្រងដោយរដ្ឋាភិបាលដែលទទួលការគាំទ្រដោយសហភាពសូវៀត ហើយសង្គ្រាមបានផ្ទុះឡើងយ៉ាងខ្លាំង។ សង្គ្រាមរបស់សហភាពសូវៀតណាមនៅអហ្វហ្គានីស្ថាន បានធ្វើឲ្យសហភាពសូវៀតបាក់មុខមាត់នៅលើឆាកអន្តរជាតិ និងឈានទៅដួលរលំនៅឆ្នាំ១៩៩១ ពោលគឺ២ឆ្នាំក្រោយការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។
យោងតាមឯកសារប្រវត្តិសាស្ត្រ ក្នុងសង្គ្រាមរយៈពេល១ទសវត្សរ៍នោះ សហភាពសូវៀតបានបាត់បង់កម្លាំងយោងធាប្រមាណ១៥០០០នាក់ ខណៈខាងភាគីអាហ្វហ្គានីស្ថានត្រូវគេរាយការណ៍ថា បានបាត់បង់បុរសប្រមាណ២លាននាក់៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?