Connect with us

ជីវិតកម្សាន្ដ

ហេតុតែជាតារាល្បី ត្រឹមរូបថតសខ្មៅ របស់ Song Hye Kyo មានអ្នកតាមដានជិត ១៨ លាននាក់

បានផុស

នៅ

ភាព​ក្តៅ​គគុក​របស់ Song Hye Kyo មិន​ដែល​ចុះ​ត្រជាក់​គ្រប់​ពេល​វេលា។ កាលពីពេលថ្មីៗនេះ នាងបានបង្ហាញវត្តមាននៅក្នុងប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍មួយរបស់ម៉ាកគ្រឿងអលង្ការលំដាប់ខ្ពស់ Chaumet ហើយដូចរាល់ដង នាងបានក្លាយជាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រនៅទីនេះ។ ក្នុងចំណោមនោះ រូបថតសខ្មៅមួយសន្លឹកទទួលបានការចូលចិត្តជិត១៨លាននាក់ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈរូបភាពច្រើនសន្លឹក ដែលថត​ជាមួយ​ទូរស័ព្ទ​នៅ​ខាងក្រោយ​ឆាក​ក្នុង​ព្រឹត្តិការណ៍​នោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្ដីរំភើបយ៉ាងខ្លាំង។ ថ្វីត្បិតតែរូបថតទាំងនេះត្រូវបានថតដោយប្រញាប់ប្រញាល់ និងមិនបានកែសម្រួលអ្វីទាំងអស់ ប៉ុន្តែនេះហាក់បីដូចជាមិនប៉ះពាល់ដល់សម្រស់របស់តារាស្រីកូរ៉េសូម្បីតែបន្តិចណាឡើយ។

ការផ្តោតអារម្មណ៍នៃមតិសាធារណៈមិនបានបញ្ឈប់នៅទីនោះទេ មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះរូបថតសខ្មៅដែលនាងដាក់នៅចុងបញ្ចប់នៃឈុតរូបថត។ នៅក្នុងផ្នែកមតិយោបល់នៅលើ Instagram មិត្តភក្តិជាច្រើនរបស់ Song Hye Kyo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា រូបថតចុងក្រោយគឺអស្ចារ្យនិងធ្វើឲ្យតារាស្រីវ័យ៤៣ឆ្នាំកាន់តែមនាសម្រស់លេចធ្លោខ្លាំង។

នៅលើ Weibo អ្នកនិយមលេងអ៊ីនធឺណេតចិនក៏បានសរសើរពីពេលដ៏ខ្លីរបស់ Song Hye Kyo ផងដែរ។ អាច​មើល​ឃើញ​ថា​នេះ​ជា​ពេល​វេលា​ធម្មជាតិ​ណាស់ ប៉ុន្តែ​នាង​នៅ​តែ​ស្រស់​ស្អាត​និង​ទាក់ទាញ​ខ្លាំង។ អ្វីដែលសំខាន់បំផុតសម្រស់របស់នាងនៅតែដដែលដូចពេលដែលទស្សនិកជនមើលរឿង Full House ដំបូងៗ។ ជាមួយគ្នានេះ អ្នកសរសេរប្លុកជាច្រើនក៏បានចែករំលែករូបថតចាស់ៗរបស់ Song Hye Kyo ឡើងវិញ ដើម្បីបញ្ជាក់ថានាងតែងតែរក្សាបាននូវភាពស្រស់ស្អាតនេះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ចំណងស្នេហ៍របស់ Song Hye Kyo និងប្រេន Chaumet បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ ព្រោះតែការប្រកាន់ម៉ាកយីហោក្នុងនាមជាទូតសុឆន្ទៈ។ នៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោស្ទើរតែទាំងអស់ Song Hye Kyo ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីម៉ាកយីហោ និងទទួលបានការមើលថែយ៉ាងពិសេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណងស្នេហ៍៩ ឆ្នាំ​របស់ Lee Dong Hwi និង Jung Ho Yeon បញ្ចប់​ជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម