ព័ត៌មានជាតិ
អាជ្ញាធរស្រុកជល់គិរី ប្រគល់វត្ថុសិល្បៈ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យវាយតម្លៃ និងប្រគល់-ទទួលវត្ថុសិល្បៈ ដោយមានកិច្ចសហការពីនគរបាលបេតិកភណ្ឌខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ វត្ថុសិល្បៈមានចំនួន២ដុំ/បំណែកនេះ រកឃើញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចទីតាំងទួលក្រសាំង ស្ថិតក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកនៅព្រឹកថ្ងៃទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានបានដឹកមករក្សាទុកបណ្តោះអាសន្ន នៅសាលាឃុំព្រៃគ្រី រង់ចាំមន្រ្តីជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះមកពិនិត្យ។

វត្ថុសិល្បៈទាំង២ដុំ/បណែកនេះ មាន៖
១.បំណែកប្រអប់ជើងមានពន្លួញ ធ្វើពីថ្មភក់ មានកម្ពស់២៣.៤ស.ម ទទឹង១៨.៤ស.ម បណ្តោយ១៩.៤ស.ម សម័យកាល។

២.បល្ល័ង្ក ធ្វើពីថ្មភក់ មានកម្ពស់៥២ស.ម បណ្តោយ៧៦.៥ស.ម ទទឹង៦១ស.ម សម័យកាល។ ក្រោយពីបានពិនិត្យវាយតម្លៃ និងប្រគល់-ទទួលចប់សព្វគ្រប់ វត្ថុសិល្បៈនេះបានដឹកយកមករក្សាទុកក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង នៅក្នុងថ្ងៃ-ខែ-ឆ្នាំដដែល ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា តាមរយៈលោកអភិបាលស្រុក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤ រដ្ឋបាលឃុំបានដឹកនាំលោកមេភូមិតាកាន់ ប៉ុស្តិ៍រដ្ឋបាលឃុំ ចុះត្រួតពិនិត្យទីទួលក្រសាំង ដែលមានចេតិយ៍ពីបុរាណ ក្រោយសាកសួរអ្នកជុំវិញថា ចេតិយនេះគឺរបស់ឯកជនឈ្មោះ ម៉ុល មឿន ជាប្តី និងឈ្មោះចេង អឿន ជាប្រពន្ធ។

ដោយឡែកប្រអប់ជើងបុរាណក្រោយមានការធ្វើផ្លូវជុំវិញទួលគ្រឿងចក្រកាយ បានរកឃើញ។លុះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលឃុំបានដឹកយកមករក្សាទុកនៅសាលាឃុំ៕










-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក