សន្តិសុខសង្គម
បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន
បែកធ្លាយវីឌីអូរជាសារសម្លេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទរវាងលោក វ៉ា សាវ៉ង ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយចចាររឿងលុយកាក់ជាមួយគ្នា។

សារសំឡេងងនេះ ត្រូវបានគេទម្លាយ និងចែកចាយជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គមនានាជាច្រើន ដោយជាការឆ្លើយឆ្លងគ្នាតាមទូរស័ព្ទដៃរវាងស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ និយាយរឿងសុំបង់ប្រាក់ចំនួន១លានរៀលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានគោលការណ៍ណាមួយឱ្យមានការឃាត់ខ្លួនលោក វ៉ា សាវ៉ង ចៅសង្កាត់ចោមចៅទី២នៅឡើយនោះទេ ព្រោះមិនទាន់រកឃើញបទល្មើស ដោយលោកបង្វែររឿងនេះឱ្យទៅសួរនាំខាងរដ្ឋបាលខណ្ឌវិញ ព្រោះសាលាខណ្ឌបានហៅបុគ្គលរូបនោះទៅសាកសួរនាំ ជាជំហានបឋមរួចហើយ។

ដោយឡែកលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងដែរថា លោកបានទទួលបានព័ត៌មាននេះហើយ និងកំពុងតែបើកការស៊ើបអង្កេតនៅឡើយ ដោយលោកមិនទាន់អាចបញ្ជាក់បានពីដំណើររឿងលម្អិតនៅឡើយទេ ។
ចំពោះសាមីខ្លួនជាចៅសង្កាត់វិញ តាមរយះការបញ្ជាក់នានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបានប្រាប់ថា លោកបានដោះស្រាយបញ្ហានេះចប់ហើយ គ្រប់យ៉ាងគ្រាន់ជាការភ័ន្តច្រលំ និងគ្រាន់ជាការនិយាយលេងសើចប៉ុណ្ណោះ តែមិននឹកស្មានថា ភាគីម្ខាងទៀត ប្រកាន់យកមែនទែនសោះ ។

គួររំលឹកថាកាលពីពេលកន្លងទៅ លោកវ៉ា សាវ៉ង ចៅសង្កាត់ចោមចៅទី២រូបនេះ ក៏ធ្លាប់មានរឿងអាស្រូវ បង្កហិង្សាលើប្រជាពលរដ្ឋផងដែរ ។ លុះក្រោយមករឿងរ៉ាវនោះក៏បានស្ងាត់ ហើយក៏ទើបនឹងលិចចេញរឿងអាស្រូវថ្មីខាងលើនេះតែម្តងទៅ ៕
អត្ថបទ៖ សុភា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា