Connect with us

ព័ត៌មានជាតិ

អង្គការAHFនឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅខេត្តសៀមរាប

បានផុស

នៅ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) នឹងរៀបចំព្រឹត្តិការណ៍រំលឹកទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខមហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ នៅមិនទាន់បញ្ចប់នៅឡើយទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងប្រ
ទេសកម្ពុជា និងទូទាំងពិភពលោក។

ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Terri Ford, នាយកផ្នែកតស៊ូមតិ និងគោលនយោបាយសកលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងថ្នាក់ដឹកនាំពាក់ព័ន្ធសិស្សានុសិស្ស អ្នកតស៊ូមតិព្រមទាំងអ្នកស្ម័គ្រចិត្តតំណាងអ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនគន្លឹះជាច្រើនទៀត។

ព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលទាំងការប្រកួតគូររូបក្រោមប្រធានបទ “សុខមាលភាពក្នុងជីវិត” ដោយមានការចូលរួមដោយតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់រួមគ្នារួបរួមសំឡេងដ៏រឹងមាំមួយសម្រាប់បន្តការតស៊ូប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។

ទោះបីជាមានការអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ក៏ដោយ បើយោងតាមអង្គការ UNAIDS បានឲ្យដឹងថា ប្រជាជន​ប្រហែល​៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែល​ជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារីស្របនឹងតាមរបាយការណ៍ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ។ ការមាក់ងាយ និងការរើសអើងបានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ហើយប្រជាជនគន្លឹះជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គដ៏ច្រើនក្នុងការទទួលបានការព្យាបាល។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នឹងផ្តោតលើបញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍មានប្រសាសន៍ថា
«ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនគន្លឹះមានន័យថា យើងមិនទាន់ពេញចិត្តនៅឡើយ។ រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍
ដោយធានាថា ពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ»។ លោកវេជ្ជបណ្ឌិតបានបន្តថា «នៅពេលយើងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ យើងទទួលស្គាល់ថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចប់ជំងឺអេដស៍ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាជនគ្រប់រូប»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានទទួលចងចាំរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះត្រូវបានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ » ។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ក្នុង ៤៨ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុតដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៣ នាទីutes មុន

អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ដេត ស្រីនាឌ រងការរិះគន់ ក្រោយប្រកាសធ្វើពហិការ មិនចូលរួម Miss Planet lnternational 2024

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ឥណ្ឌូណេស៊ី​ទាញការវិនិយោគជិត ៧០ ប៊ីលាន​ដុល្លារពី​ក្រុមហ៊ុនអាមេរិក​ ប៉ុន្តែច្បាប់ក្នុងស្រុកនៅតែរឹតត្បឹត​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អាជ្ញាធរ​ឥណ្ឌាស៊ើបអង្កេត​ករណី​អ្នកដំណើរ​ស្លាប់​ដោយសារ​​ការ​បង្ហាញ​របស់​ Google Maps

ព័ត៌មានជាតិ១ ម៉ោង មុន

ភ្ញៀវទេសចរ នៅតែបន្តទៅទស្សនាផ្លូវខ្សែបន្ទាត់ព្រំដែន នៅភូមិសាស្រ្ដខេត្តមណ្ឌលគិរី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ចរាចរណ៍២ ម៉ោង មុន

រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

កីឡា២៣ ម៉ោង មុន

យប់​នេះ ក្រុម​នារី​កម្ពុជា អ៊ុត​មើល ម៉ាឡេស៊ី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម