Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក Duterte ថា ខ្លួនគ្មានគម្រោងធ្វើឃាតប្រធានាធិបតីទេ គ្រាន់និយាយចោលប៉ុណ្ណោះ

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ អនុប្រធានាធិបតីហ្វីលីពីននិងត្រូវជាកូនស្រីអតីតប្រធានាធិបតី Rodrigo Duterte គឺអ្នកស្រី Sara Duterte បានចូលបង្ហាញខ្លួននៅចំពោះមុខក្រុមអ្នកស៊ើបអង្កេតនៃក្រសួងយុត្តិធម៌ហើយ ដើម្បីបំភ្លឺអំពីរឿងរ៉ាវដែលអ្នកស្រីបានគំរាមសម្លាប់លោកប្រធានាធិបតី Ferdinand Marcos Jr ដោយអះអាងថា ខ្លួននិយាយចោលទេ គ្មានផែនការអ្វីឡើយ។

អ្នកស្រី Sara Duterte (រូបថត៖ ABS-CBN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលបកស្រាយនោះ អ្នកស្រីនិយាយថា នាងគ្មានគម្រោងធ្វើឃាតប្រធានាធិបតីទេ។ ការគំរាមធ្វើឃាតនោះ គឺគ្រាន់តែចង់បង្ហាញពីការមិនពេញចិត្តរបស់អ្នកស្រី ចំពោះអ្នកដែលធ្លាប់ជាសម្ព័ន្ធមិត្តជាមួយគ្នាប៉ុណ្ណោះ។ សម្តីរបស់អ្នកស្រីគឺចង់បង្ហាញពីការមិនពេញចិត្ត ដែលមេដឹកនាំគ្មានសមត្ថភាពបម្រើប្រជាជនហ្វីលីពីន ហើយមកធ្វើទុក្ខបុកម្នេញសត្រូវនយោបាយមិនចេះឈប់។

ស្របពេលជាមួយគ្នានោះលោកស្រីក៏និយាយដែរថា ការចោទប្រកាន់របស់រដ្ឋាភិបាលគឺជ្រុលពេកហើយ។ ត្រូវមានសុភវិនិច្ឆ័យគ្រប់គ្រាន់ ដែលត្រូវយល់និងទទួលស្គាល់ថា សកម្មភា​ពសងសឹក មិនមែនតាមរយៈការគំរាមកំហែងនោះទេ។ នាងគ្រាន់តែនិយាយចោលប៉ុណ្ណោះ។

សូមបញ្ជាក់ថា សព្វថ្ងៃ ប្រទេសហ្វីលីពីន កំពុងជួបវិបត្តិនយោបាយ ក្រោយពេលអ្នកស្រី Sara Duterte គំរាមសម្លាប់មិនត្រឹមប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភរិយារបស់គាត់ឈ្មោះ Liza Araneta-Marcos និងប្អូនជីដូនមួយឈ្មោះ Martin Romualdez ដែលកាន់តំណែងជាប្រធានរដ្ឋសភាទៀតផង។ អ្នកស្រីគំរាមថា បើអ្នកស្រីស្លាប់មែន លោក Marcos ក៏មិនរួចខ្លួនដែរ ឃាតករក៏នឹងទៅសម្លាប់លោកដូចគ្នា។ 

ប្រ​ធានាធិបតីហ្វីលីពីន លោក Ferdinand Marcos (រូបថត៖ AP)

ពាក់ព័ន្ធរឿងនេះ មកដល់ថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ លោក Marcos បានប្តេជ្ញាវាយបក ដោយចេញសារជាវីដេអូនិយាយខ្លាំងៗថា មិនត្រូវឲ្យផែនការឧក្រិដ្ឋកម្មបែបនេះ ធ្វើឡើងបាននោះទេ! ត្រូវតែចាត់វិធានការដើម្បីកម្ទេច! 

លោកនិយាយថា «មាន​ការ​ប្រើ​ពាក្យពេច៍​ប្រមាថនិង​គំរាម​សម្លាប់​យើង ទាំង​មិនចេះគិត។ ​ខ្ញុំ​នឹង​ប្រយុទ្ធ​ជាមួយ​ពួកគេ។ ​ប្រសិន​បើ​ការ​រៀបគម្រោង​ធ្វើ​ឃាត​​ប្រធានាធិបតី អាចធ្វើស្រួលៗបែបនេះ ចុះតើចំពោះ​ពលរដ្ឋ​សាមញ្ញនឹងទៅជាយ៉ាងណាទៅ?»។

តាមពិតទៅ លោក Marcos និងគ្រួសារលោក Duterte មិនត្រូវគ្នាយូរមកហើយ ត្បិតតែកូនស្រីលោក Duterte កាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនក៏ពិតមែន។ ភាគីទាំងសងខាងតែងប៉ះសម្តី ជាពិសេសចាប់តាំងពីការដួលរលំនៃសម្ព័ន្ធភាពរវាងគ្រួសារដ៏មានអំណាចទាំងពីរ ក្រោយលោក Marcos ឈ្នះការបោះឆ្នោតឆ្នាំ២០២២យ៉ាងលើសលប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នយោបាយហ្វីលីពីន ធ្លាក់ចូលជ្រោះវិបត្តិយ៉ាងជ្រៅ ក្រោយអនុប្រធានាធិបតី គំរាមសម្លាប់ប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ្នកការ​ទូត​​មហាអំណាច​អឺរ៉ុប​និង​អ៊ីរ៉ង់​ជួបគ្នា​លើក​ដំបូងថ្ងៃនេះ ដើម្បី​ស្ទង់​​ប្រតិកម្ម​​ពី​​លោក ​ត្រាំ​

ព័ត៌មានជាតិ៤២ នាទីutes មុន

កម្លាំងចម្រុះខេត្តសៀមរាប បន្តសហការគ្នា ចុះបង្ក្រាបបទល្មើសនៅស្រុកពួក និងក្រុងសៀមរាប

សេដ្ឋកិច្ច៤៧ នាទីutes មុន

អ្នកដំណើរតាមជើងហោះហើរ កម្ពុជា-ចិន ជាង ៧៣ ម៉ឺននាក់ ក្នុងរយៈពេល ១០ ខែ

ព័ត៌មានជាតិ៥២ នាទីutes មុន

ទីផ្សារស្វាយខុសរដូវ នៅស្រុកជាំក្សាន្ត ហាក់កើនឡើងជាងឆ្នាំមុន   

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ្នកនិពន្ធ សួន ពិសិដ្ឋ លើកជាចម្ងល់ពាក់ព័ន្ធរឿងដាក់ងារឧកញ៉ាលើស្នាដៃ សម្រាប់សិល្បករសិល្បការិនី

Sokha Hotels

ព័ត៌មានពេញនិយម