ជីវិតកម្សាន្ដ
ឈឺចិត្តពេក! Drake បានដាក់ពាក្យប្ដឹងបទ Not Like Us របស់ Kendrick Lamar
ដូចដែលយើងដឹងហើយថា វប្បធម៌របស់វិស័យ Hip Hop គេតែងតែចេញបទចម្រៀងដៀមដាមវាយប្រហារទៅកាន់តារាណាម្នាក់ដែលជាដៃគូប្រជែង ហើយគេបង្កើតបទបែបម៉្យាង ដែលគេហៅថា Diss Track ដើម្បីបង្កើតជាការឆ្លងឆ្លើយគ្នា បម្រើអារម្មណ៍អ្នកស្ដាប់កម្សាន្ត។
ដូចដែល Kendrick Lamar បានចេញបទ Not Like Us ដែលជាបទបែបនិយាយផ្លែផ្កា ចំៗទៅកាន់ Drake ដែលបទនេះ ចេញភ្លាម ធ្វើឲ្យកក្រើកវិស័យ Hip Hop ជាខ្លាំង ព្រោះនៅក្នុងបទនោះ វាយប្រហារយ៉ាងខ្លាំង ហើយក៏មានឃ្លាដែលដាក់ឈ្មោះ Drake ចំៗ ដែលជាតារារ៉េបម្នាក់ កំពុងតែមានជម្លោះនឹងគ្នា។

យ៉ាងណាមិញ ដោយសារតែបទនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្លាំងពេក ថ្មីៗនេះ តាមប្រភពបានឲ្យដឹងថា Drake បានដាក់ពាក្យបណ្ដឹងទៅលើ Universal Music Group និង Spotify ដោយចោទប្រកាន់ទៅលើពួកគេថា ឃុបឃិតគ្នាដើម្បីធ្វើឲ្យប្រជាប្រិយភាពរបស់បទ Not Like Us កាន់តែរីករាលដាល។

Drake បានចោទប្រកាន់ទៅលើ UMG ថា Artificially Inflate ដែលមានន័យថា បំប៉ោងរឿងតូច ធ្វើឲ្យក្លាយជារឿងធំ ដោយបានប្រើវិធីគ្រប់យ៉ាងធ្វើយ៉ាងណាឲ្យបទចម្រៀងខាងលើ កាន់តែមានប្រជាប្រិយភាព។ គេបានទាយដឹងថា បើទោះបីជា Drake អាចនឹងឈ្នះក្ដីក៏ពិតមែន ប៉ុន្ដែរូបលោកនឹងបាត់បង់កិត្តិយស ដោយសារតែការប្ដឹងមួយនេះ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?