Connect with us

សេដ្ឋកិច្ច

ការនាំចេញពី​  ​RGPPSEZ​ នឹងមានទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤

បានផុស

នៅ

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត  (RGPPSEZ​) បានឱ្យដឹងថាការនាំចេញពីបណ្តារោងចក្រ និងសហគ្រាសនានាដែលបានបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅឆ្នាំនេះនឹងសម្រេចបានទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់ RGPPSEZ​ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាបង្ហាញអំពីរយៈពេលមួយទសវត្សរ៍នៃការផ្លាស់ប្តូរតំបន់ជាយក្រុងភ្នំពេញនោះថា  បើ​ក្រឡេកមកមើលរូបថតពីលើអាកាសនៃតំបន់សេដ្ឋកិច្ចពិសេស ​ ​RGPPSEZ​ ​កាលពី ១០ ឆ្នាំមុន និងឥឡូវនេះ គឺក្រុមហ៊ុនមានអារម្មណ៍ថាមានមោទនភាពជាខ្លាំងក្នុងនាមជាអ្នកអភិវឌ្ឍន៍តំបន់នេះ។​ អស់រយៈពេលជាយូរណាស់មកហើយ តំបន់នេះមានសកម្មភាពសេដ្ឋកិច្ចតិចតួច និងចំនួនប្រជាជនតិចតួចបំផុត រហូតដល់យើងចាប់ផ្តើមអភិវឌ្ឍនៅឆ្នាំ ២០០៦។

«យើងពិតជាមានក្តីរីករាយចំពោះការផ្លាស់ប្តូរនៃតំបន់សេដ្ឋកិច្ចមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។  ​សព្វថ្ងៃនេះ តំបន់នេះបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏រីកចម្រើន ដែលជាទីតាំងសេដ្ឋកិច្ចដែលមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដោយមានក្រុមហ៊ុនអន្តរជាតិចំនួន ១១២មកពីប្រទេសចំនួន ១៤ ជុំវិញពិភពលោក»។ នេះបើយោងតាម​RGPPSEZ។

ជាមួយការផ្លាស់ប្តូរនេះបានបង្កើតការងារសម្រាប់មនុស្សជាង ៤៨ ០០០ នាក់ ដែលមិនត្រឹមតែនាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវជំនាញ និងចំណេះដឹងក្នុងឧស្សាហកម្មផ្សេងៗចាប់ពីផ្នែកម្ហូបអាហារ និងភេសជ្ជៈ រហូតដល់គ្រឿងអេឡិចត្រូនិក និងរថយន្ត និងបានរួមចំណែកជិត ២ពាន់លានដុល្លារអាមេរិកនៅក្នុងតម្លៃនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២៤នេះ។

«រូបថតទាំងនេះចាប់យកនូវវឌ្ឍនភាពដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាការរំលឹកនូវអនុស្សាវរិយ៍ដែលមានចក្ខុវិស័យ និងការខិតខំប្រឹងប្រែងដែលអាចជំរុញការផ្លាស់ប្តូរដ៏យូរអង្វែង»។ នេះបើយោងតាម​RGPPSEZ។

យោងតាមរបាយការណ៍របស់ ​RGPPSEZ ទៅកាន់ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុននេះទទួលបានចំណូលសរុបចំនួន ១២,៨៤១​ ពាន់លានរៀលក្នុងត្រីមាសទី៣​ឆ្នាំ ២០២៤  ថយចុះជាងត្រីមាសទី៣ ឆ្នា២០២៣ ចំនួន ៦៣,៦៩៨​ ពាន់លានរៀល ស្មើនឹង (៨៣)% ខណៈប្រាក់ចំណេញសុទ្ធក្នុងត្រីមាសដដែលសរុបចំនួន ១៨,២០៦​ពាន់លានរៀល កើនឡើងចំនួន ១២,៤៥៣​ ពាន់លានរៀល ស្មើនឹង ២១៦,៤៧% បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០២៣ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ RGPPSEZ បានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ថា នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលសរុប ១២,៨៤០ ពាន់លានរៀល ដែលមាន ការធ្លាក់ចុះ ចំនួន ៨៣% បើប្រៀបធៀប ទៅនឹងចំនួនទឹកប្រាក់ជាង ៧៦,៥៣៨​ពាន់លានរៀល ក្នុងត្រីមាសទី៣ នៅឆ្នាំ ២០២៣។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះថា៖« ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ នៅក្នុងថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២៤ នេះ ដោយមានទ្រព្យសកម្មសរុបចំនួនជាង ៤៨១​ពាន់លានរៀល ដែល រួមមានទ្រព្យសកម្មរយៈពេលវែងចំនួនជាង ១៧៤,៤៨០​ ពាន់លានរៀល និង ទ្រព្យ សកម្មរយៈពេលខ្លីចំនួន ៣០៦,៥៦៣​ពាន់លានរៀល។ មូលធនសរុបមានចំនួនជាង ២៧០​ពាន់លានរៀល ដែលមានការកើនឡើង ចំនួន ៦,៥០% បើប្រៀប ធៀបទៅនឹងចំនួនជិត ២៥៤​ ពាន់លានរៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣។

អ្នកឧកញ៉ាថា៖«ដោយមិនអាចហាមឃាត់កាលៈទេសៈ ដែលមិនអាចមើលឃើញ យើងសង្ឃឹមថា នឹងកែលម្អលទ្ធផលត្រីមាសបច្ចុប្បន្ន នាត្រីមាសខាងមុខនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម