សន្តិសុខសង្គម
ពលរដ្ឋចោទប្រកាន់ស្មៀនឃុំក្បាលរមាស ប្រើពាក្យសម្ដីមិនសមរម្យពេលមកទទួលសេវាសាធារណៈ
ប្រជាពលរដ្ឋនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានចោទប្រកាន់ស្មៀនឃុំ ថាបម្រើសេវាសាធារណៈមានភាពយឺតយ៉ាវ បង្កការរាំងស្ទះដល់សេវាតម្រូវការ មិនតែប៉ុណ្ណោះប្រើពាក្យសម្ដីមិនសមរម្យ(សំឡុត) មកលើប្រជាពលរដ្ឋបន្ថែមទៀត។
ករណីនេះប្រធានក្រុមប្រឹក្សាស្រុក តម្រូវឲ្យស្មៀនឃុំធ្វើការកែប្រែចរិតឆ្កាំឆ្គងនេះចេញ ហើយប្រឹងប្រែងសារជាថ្មីខិតខំបម្រើប្រជាពលរដ្ឋទៅតាមការសំណូមពរ តែបើនៅតែមិនកែប្រែ គណៈបញ្ជាការឯកភាពស្រុក នឹងប្រជុំក្រុមប្រឹក្សាដាក់ពិន័យរដ្ឋបាល ឬត្រូវធ្វើការផ្លាស់ប្តូរ។
ក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលឃុំ និងប្រជាពលរដ្ឋនៅសាលាឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃ២៦វិច្ឆិកា លោក អ៊ុក ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក បានបញ្ចាក់ថា ប្រការនេះមានប្រជាពលរដ្ឋបានសរសេរសំបុត្រដាក់ក្នុងប្រអប់ការិយាល័យប្រជាពលរដ្ឋ ក្នុងពេលដែលគាត់មកធ្វើសំបុត្រកំណើត នៅសាលាឃុំក្បាលរមាស អស់រយៈពេល២០ថ្ងៃធ្វើមិនបាន។
លោកបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានសារសំខាន់ណាស់ ហើយបើស្មៀន ធ្វើឬកធំជាងមេឃុំ ហើយប្រើប្រាស់ពាក្យសម្តីមិនពិរោះពិសារទៅលើប្រជាពលរដ្ឋ តើការងាររដ្ឋបាលនេះវាទៅជាយ៉ាងណា និងឱ្យប្រជាជនសង្ឃឹមលើអ្នកណាវិញ ហើយយើងកុំខឹងនឹងគាត់ យើងត្រូវរកហេតុផល រកចំណុចខ្សោយរបស់យើង តើពិតប្រាកដ ឬមិនពិតប្រាកដ បើសិនណាការចោទប្រកាន់របស់គាត់ពិតប្រាកដត្រូវតែកែលំអរ យើងអត់អាចទុកអញ្ចឹងបានទេ ហើយបើយើងនៅប្រកាន់គំនិតអាត្មានិយមមានតែឯង មិនមែនជាមន្ត្រីបម្រើប្រជាពលរដ្ឋទេ។
លោក សៃ ស៊ូឃិត ស្មៀនឃុំក្បាលរមាស បានទទួលយកការណែនាំនេះ និងធ្វើការកែប្រែដើម្បីរួមគ្នាជាមួយរដ្ឋបាលឃុំ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងមិនរើសអើង «ចាប់ពីពេលនេះតទៅខ្ញុំមិនឱ្យមានបញ្ហានេះកើតឡើងទៀតទេ ហើយនៅពេលប្រជាពលរដ្ឋគាត់ចូលមក ខ្ញុំនឹងទទួលគាត់គ្រប់ពេលវេលាមិនឱ្យគាត់មានការអន់ចិត្តរឿងផ្តល់សេវាជូនគាត់ទៀតទេ»។
សូមបញ្ជាក់ថា ករណីរឿងស្មៀនឃុំ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកតែងតែធ្វើការណែនាំជារឿយៗរួចមកហើយ ឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់រហ័យ។ តែនៅមានស្មៀនមួយចំនូន មិនទាន់បានធ្វើការកែប្រែនៅឡើយ ប្រជាពលរដ្ឋរង់ចាំមើលថា តើកំហុសឆ្គងបែបណាទើបលោកមេឃុំ មេស្រុក ឬថ្នាក់ដឹកនាំពាក់ព័ន្ធធ្វើការផ្លាស់ប្តូរស្នៀនចេញបាន៕
អត្ថបទ៖ ហុង វិនជូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
សន្តិសុខសង្គម១២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់