ព័ត៌មានជាតិ
កម្ពុជាបន្តបណ្ដេញជនជាតិវៀតណាម២១នាក់ទៀតចេញពីប្រទេស ក្រោយលួចស្នាក់នៅខុសច្បាប់
អាជ្ញាធរកម្ពុជាបានបន្តបណ្ដេញជនជាតិវៀតណាមចំនួន២១នាក់ទៀតដែលលួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ ចេញពីប្រទេស។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គឺក្រោយទទួលបានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី ៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
ការអនុវត្តនីតិវិធីបណ្ដេញចេញជនជាតិវៀតណាមនេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងការណែនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
គួរជម្រាបថា ក្នុងរយៈពេល ២០ថ្ងៃ នៃខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ កម្លាំងមានសមត្ថកិច្ចកម្ពុជា បានបណ្ដេញចេញជនជាតិវៀតណាមចំនួន ៧២នាក់ចេញពីប្រទេសកម្ពុជា ពីបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម២៣ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល