Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្ទឹងត្រែង លើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍មូលដ្ឋានចំគោលដៅ

បានផុស

នៅ

អភិបាលរងខេត្តស្ទឹងត្រែង លើកទឹកចិត្តទៅមន្ទីរស្ថាប័នជំនាញ អង្គការដៃគូ និងសប្បុរសជននានា ជួយគាំទ្រគម្រោង អភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងក្រុងស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់ផ្នែកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅតាមចំណុចគោលដៅនីមួយៗឲ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាសមាហរណឋកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥ -២០២៧ នៅសាលាក្រុង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី កែវ សាវឿន អភិបាលរងខេត្ត មានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ទីរស្ថាប័ន អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា បានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មនេះ សូមពិនិត្យមើលគម្រោងអភិវឌ្ឍន៍ទាំងផ្នែកសង្គមកិច្ច សេដ្ឋកិច្ច ធនធានធម្មជាតិ និងរដ្ឋបាលសន្តិសុខ ដែលស្ថិតនៅក្នុងវិស័យរបស់ខ្លួន។ លោកស្រីបន្តថា នេះជាការជួយគ្នាទៅវិញទៅមក ដើម្បីជ្រើសរើសយកទៅធ្វើការអភិវឌ្ឍន៍ នៅតាមមូលដ្ឋាននីមួយៗ ឲ្យមានការរីចម្រើន និងចំគោលដៅ នៃគម្រោងអាទិភាពសម្រាប់ជំរុញ និងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។

លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា គោលការណ៍នេះជារៀងរាល់ឆ្នាំរដ្ឋបាលក្រុងសហការជាមួយមន្ទីរផែនការ រៀបចំធ្វើសមាហរណកម្មផែនការ ថ្នាក់ក្រុង សង្កាត់ ដើម្បីដាក់ចេញផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រួមជាមួយគម្រោងសង្កាត់ទាំងបួន។ លោកបន្តថា ជាមួយគ្នានេះមន្ត្រីការិយាល័យផ្នែកវិនិយោគបានស្រង់យកទិន្នន័យសកម្មភាពនីមួយៗ ជាសំណូមពរ និងជាសេវាតម្រូវការរបស់ប្រជាពលរដ្ឋមកបង្ហាញ។លោកបញ្ជាក់ថា «អញ្ចឹងហើយកន្លងមកនេះពាក់ព័ន្ធនឹងសំណូមពរច្រើនជាងគេ គឺពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រជាពលរដ្ឋស្នើសុំ ពាក់ព័ន្ធជាមួយនឹងផ្លូវ ពាក់ព័ន្ធជាមួយនឹងភ្លើង ពាក់ព័ន្ធជាមួយនឹងបណ្ដាញទឹកស្អាត ពាក់ព័ន្ធនឹងកិច្ចការផ្សេងៗ ដែលជាតម្រូវការសំណូមពររបស់គាត់នៅតាមមូលដ្ឋាន»។

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តបានបញ្ជាក់ថា រាល់គម្រោងដែលប្រជាពលរដ្ឋបានស្នើឡើងនេះ គឺពិតជាបញ្ហាប្រឈមរបស់ពួកគាត់ដែលយើងត្រូវរួមគ្នាដោះស្រាយ បញ្ហាប្រឈមធ្វើឲ្យឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបន្តថា មន្ទីរផែនការ បានយកទៅដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ បង្ហាញទៅឲ្យស្ថាប័នពាក់ព័ន្ធ ដែលមានអាទិភាពធ្វើជាដៃគូ ជាពិសេសអង្គការអភិវឌ្ឍន៍នានាវិស័យឯកជន និងសប្បុរសជនទាំងអស់ ដែលមានដើមទុន ចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងនេះ។ លោកលើកឡើងថា «សកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៥ មន្ទីរផែនការបានយកនៅគម្រោងស្នើឡើងរបស់សង្កាត់ទាំងបួនក៏ដូចជាក្រុង បញ្ចូលទៅក្នុងសៀវភៅម៉ាទ្រិចដែលយើងបានធ្វើក្នុងវេទិកាផ្សព្វផ្សាយថ្នាក់ខេត្តរួចមកហើយ អញ្ចឹង សង្ឃឹមថា ចាប់ពីរយៈពេលពីការផ្សព្វផ្សាយរហូតមកដល់ថ្ងៃនេះពីរសប្តាហ៍ហើយ អញ្ចឹងក៏អាចនឹងពិនិត្យលទ្ធភាពថា នឹងជួយគាំទ្រទៅលើគម្រោងនៅសង្កាត់ណាផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់ក្រុងស្ទឹងត្រែង មានអ្នកចូលរួមជិត ១០០នាក់ ហើយមន្ទីរស្ថាប័នជំនាញ បានគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍នានារបស់ក្រុង និងសង្កាត់ទាំបួន សរុបចំនួន ៧៧គម្រោង ក្នុងចំណោមគម្រោង ៣៣៧ គម្រោង៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

អភិបាលរងខេត្តស្ទឹងត្រែង លើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍មូលដ្ឋានចំគោលដៅ

សេចក្ដីជូនដំណឹង៣ នាទីutes មុន

វឌ្ឍនៈ ប្រ៊ូវើរី ដាក់ដំណើរការស្រាបៀរដ្រាហ្គិនស៊ីលវើ កំប៉ុងសស្លីម កាន់តែប្រណិត ទឹកខ្មៅដដែល រសជាតិកាន់តែស្រាលស្រទន់

ព័ត៌មានជាតិ៣ នាទីutes មុន

កងទ័ពកម្ពុជា-ឡាវ-វៀតណាម ឯកភាពពង្រឹងសន្តិសុខព្រំដែន ជាព្រំដែនសន្តិភាព

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាបន្តបណ្ដេញជនជាតិវៀតណាម២១នាក់ទៀតចេញពីប្រទេស ក្រោយលួចស្នាក់នៅខុសច្បាប់​

សន្តិសុខសង្គម១៤ នាទីutes មុន

យុវជន ២ នាក់ រួមគំនិតគ្នាដាក់បញ្ចាំម៉ូតូម្នាក់ម្ដង យកលុយចាយអស់ បែករឿងដល់គ្រួសារ ផ្អើលតាមដងផ្លូវ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

កីឡា២១ ម៉ោង មុន

យប់​នេះ ក្រុម​នារី​កម្ពុជា អ៊ុត​មើល ម៉ាឡេស៊ី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា

Sokha Hotels

ព័ត៌មានពេញនិយម