Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះមួយខ្នងទាំងស្រុង នៅខណ្ឌកំបូល

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង និងរាលដាលដល់ផ្ទះនៅក្បែរនោះបណ្តាលឱ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៤០​នាទីព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នៅភូមិកំរៀង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសាងសង់ពីឈេីលេី​ ថ្មក្រោម​ មានទំហំ ៧ម៉ែត្រ​ គុណ ១២ម៉ែត្រ​ ម្ចាស់ផ្ទះមានឈ្មោះ​ យ៉ាំ​ យឿន​ ភេទស្រី អាយុ៥៨ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ បច្ចុប្បន្នស្នាក់ជាមួយកូនស្រីនៅជិតសាលារៀនភាសាកូរ៉េ​ ផ្លូវវិមានឈ្នះឈ្នះ​ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​។ ផ្ទះខាងលេីទុកឱ្យកូនប្រុសម្នាក់ឈ្មោះ លន​ រតនា​ ភេទប្រុសអាយុ២៤ឆ្នាំ​ស្នាក់នៅម្នាក់ឯង​ និងមានប្រេីប្រាស់គ្រឿងញៀនទៀតផង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានអណ្តាលភ្លេីងឆាបឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ​ ភ្លាមនោះស្រាប់តែឃេីញបុរសជាកូនម្ចាស់ផ្ទះបានរត់ចេញទៅក្រៅបាត់។ បន្ទាប់មកក៏មានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាជួយយកទឹកបាញ់ពន្លត់​ តែដោយសារតែស្ថានភាពភ្លេីងឆេះកាន់តែខ្លាំងឡេីងៗទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រេីនគ្រឿង។

ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង​ ក្នុងនោះ
រថយន្តរបស់អង្គាព​ កងពលតូច​លេខ៧០ចំនួន០៦គ្រឿង (បានបាញ់ចំនួន04គ្រឿង) រថយន្តរបស់អង្គភាព​ ទ័ពពិសេស៩១១​ ចំនួន០៣គ្រឿង(បានបាញ់ទាំងអស់) រថយន្តរបស់បូរីសង្ឃឹមថ្មី ចំនួន០២គ្រឿង(បានបាញ់ទាំងអស់) រថយន្ដឯកជន ចំនួន១គ្រឿង (បានបាញ់) និងរថយន្ដរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន៥គ្រឿង (បានបាញ់ចំនួន៣គ្រឿង)។ ក្នុងករណីនេះ បានបណ្ដាលឲ្យខូចខាតផ្ទះមួយខ្នងទាំងស្រុង​ តែមិនមានមនុស្សរងរបួសនោះទេ។
ចំពោះមូលហេតុជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ឆ្លងចរន្តអគ្គិសនី​ តែបេីការសន្និដ្ឋានរបស់ប្រជាពលរដ្ឋមួយទៀតសង្ស័យកូនប្រុសបែកថ្នាំដុតផ្ទះខ្លួនឯង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម