Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន​ប្រឹងប្រែង​ចុងក្រោយ​​ ស្នើ​សភា​អនុម័ត​​​ជំនួយយោធា​​​តម្លៃ​២៤​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

បានផុស

នៅ

ក្នុងកិច្ច​ខិតខំ​ចុងក្រោយ​ក្នុងការ​ជួយ​​​​អ៊ុយក្រែន ​លោក ចូ បៃ​ដិន ប្រធានាធិបតី​ជិតផុត​អាណត្តិរបស់​សហរដ្ឋ​អាមេរិក​ បាន​​ស្នើ​រដ្ឋសភា​​សហរដ្ឋ​អាមេរិក​អនុម័ត​​មូលនិធិ​​​បន្ថែម​​ដែលមាន​តម្លៃ​​២៤​ពាន់​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​វិស័យ​ការ​ពារជាតិ​ដល់​អ៊ុយក្រែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម​កញ្ចប់ទឹកប្រាក់​២៤​ពាន់​លាន​ដុល្លារ​នោះ ​ទឹកប្រាក់​​តម្លៃ​​១៦​ពាន់​លាន​ដុល្លារនឹង​ត្រូវ​ប្រើប្រាស់​​​សម្រាប់​ការ​បំពេញ​​​ឃ្លាំងអាវុធ​របស់​​ក្រសួង​ការពារជាតិ​​​អាមេរិក ហើយ​ទឹកប្រាក់​៨​ពាន់​លាន​ផ្សេងទៀត​នឹងត្រូវ​បាន​ប្រើប្រាស់​​​បែងចែក​ដោយ​ផ្ទាល់​​សម្រាប់​ជំនួយ​​យោធា​ដល់​ប្រទេសអ៊ុយក្រែន​។

រហូត​ដល់​ថ្ងៃទី​២៧​ខែ​វិច្ឆិកា​នេះ មាន​រយៈពេល​១០ថ្ងៃគត់ ដែល​លោក​ ចូ បៃដិន បាន​អនុញ្ញាត​​ឱ្យ​អ៊ុយក្រែន​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​​រយៈចម្ងាយឆ្ងាយ ATACMS បាញ់ចូល​​ទឹកដីរុស្ស៊ី បន្ទាប់​ពី​​ភាគី​រុស្ស៊ី​​បាន​ដាក់​ការ​គាបសង្កត់​យ៉ាង​ខ្លាំង​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន ក្រោយ​លោក​ ដូណាល់ ត្រាំ ឈ្នះឆ្នោត​កាល​ថ្ងៃទី​៥ខែវិច្ឆិកា​។

ក្រោយ​ការ​អនុញ្ញាត​របស់មហាអំណាច​សហរដ្ឋ​អាមេរិក មហាអំណាច​អង់គ្លេស បារាំង ក៏បាន​អនុញ្ញាត​​ឱ្យ​អ៊ុយក្រែន​ប្រើប្រាស់​មីស៊ីល​រយៈចម្ងាយឆ្ងាយ​របស់​ពួកគេ​រៀងៗខ្លួន ដើម្បី​បាញ់​ចូល​ទឹកដីរុស្ស៊ី​ដូច​គ្នា​ដែរ​។​ ជាការ​ឆ្លើយ​តប​ រុស្ស៊ី​បាន​ប្រើប្រាស់​មីស៊ីល Oreshnik ដែល​គេ​ទទួលស្គាល់​ថា ជាប្រភេទ​មីស៊ីល​មាន​ល្បឿន​លឿន​ជាង​សំឡេង​​រហូត​១០ដង ដែល​ពិបាក​ស្ទាក់​ចាប់ បាញ់​ចូល​​ទៅ​ក្នុង​អ៊ុយក្រែន ដោយ​បំផ្លាញ​​​​​រោងចក្រ​ផលិត​សម្ភារៈយោធា Pivdenmash ​​របស់​​នៅ  ទីក្រុង Dnipro ភាគកណ្តាល​​ប្រទេស​អ៊ុយក្រែន​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៣ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម