Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ឡើងកាន់តំណែងផង លោក ត្រាំ ឈ្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ 

បានផុស

នៅ

មិនទាន់ឡើងកាន់តំណែងជាផ្លូវការផង លោក ដូណាល់ ត្រាំ បានបង្កជម្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយកាលពីពេលថ្មីៗនេះ លោកបានប្រកាសដំឡើងពន្ធថ្មីលើប្រទេសចំនួន៣ ដូចជាចិន ម៉ិកស៊ិក និងកាណាដា។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​​ជាប់ឆ្នោតអាមេរិក​វ័យ​៧៨​ឆ្នាំ​រូប​នេះ បាននិយាយថា ភ្លាមៗបន្ទាប់ពី​ឡើង​កាន់​តំណែង​​នៅថ្ងៃទី​២០​ខែមករា លោក​នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែល​ដំឡើង​ពន្ធ ២៥% លើទំនិញទាំងអស់មកពីម៉ិកស៊ិក និងកាណាដា ហើយពន្ធបន្ថែម ១០% នឹងត្រូវដាក់លើប្រទេសចិន រហូតទាល់តែរដ្ឋាភិបាល​ក្រុង​ប៉េកាំង ​​រារាំងការរត់ពន្ធសារធាតុ​ញៀន​ហ្វេតានីល ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​​ជិត ៧៥ ០០០​នាក់​​កាល​ពី​ឆ្នាំ​២០២៣។

បញ្ហានេះធ្វើឲ្យទីក្រុងប៉េកាំងមិនសប្បាយចិត្តទេ ដោយស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ថា រវាង​​​ក្រុង​ប៉េកាំងឬ​ក្រុង​វ៉ាស៊ីនតោន នឹង​គ្មាន​នរណា​ម្នាក់​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្មឡើយ​។

លោក Liu Pengyu អ្នក​នាំពាក្យ​ស្ថាន​ទូត​ចិន បាន​និយាយ​ថា «ទាក់ទិន​នឹង​បញ្ហា​ពន្ធ​អាមេរិក​លើ​ចិន ចិន​ជឿ​ថា កិច្ច​សហ​ប្រតិបត្តិការ​​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​​រវាង​ចិន-អាមេរិក នៅ​តែ​​ផ្ដល់​​ផល​ប្រយោជន៍​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដដែល។ គ្មាន​នរណា​ម្នាក់​នឹង​​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម ឬ​ក៏​សង្គ្រាម​ពន្ធ​នោះ​ទេ»។

ចំណែកឯប្រទេសម៉ិកស៊ិកឯណោះវិញ លោកស្រីប្រធានាធិបតី Claudia Sheinbaum បានស្តីបន្ទោសលោក ត្រាំ ខ្លាំងៗ ហើយគំរាមសងសឹក ដោយដំឡើងពន្ធលើសហរដ្ឋអាមេរិកដូចគ្នា។ លោកស្រីព្រមានថា ពន្ធគយនឹងបណ្តាលឲ្យមានអតិផរណានិងបាត់បង់ការងារធ្វើ នៅក្នុងប្រទេសទាំងពីរ។

ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum (រូបថត៖ Getty)

គេដឹងថា ការដែលលោក ត្រាំ ដំឡើងពន្ធលើប្រទេសម៉ិកស៊ិក គឺដោយសារតែ មិនពេញចិត្តដែលរដ្ឋាភិបាលម៉ិកស៊ិក មិនអាចធ្វើអ្វីបានដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍និងគ្រឿងញៀន ចូលក្នុងទឹកដីអាមេរិក។

រីឯកាណាដា ការិយាល័យរបស់លោក Justin Trudeau បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានជជែកជាមួយលោក ត្រាំ រួចហើយពាក់ព័ន្ធបញ្ហានេះ ហើយបច្ចុប្បន្នកំពុងចរចាគ្នាបន្ថែមទៀត។

សូម​​បញ្ជាក់​ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក ត្រាំ ធ្លាប់​សន្យាដាក់ពន្ធ ៦០% ឬច្រើនជាងនេះលើការនាំចូលទំនិញរបស់ចិន ហើយអះអាង​ទៀត​ថា លោក​អាចដាក់ពន្ធ ២០០% ឬខ្ពស់ជាងនេះឯណោះលើយានយន្តដែលនាំចូលពីម៉ិកស៊ិក។

យ៉ាងណា អ្នកសេដ្ឋកិច្ចជាច្រើន ព្រមានថា សំណើរបស់លោក ត្រាំ សម្រាប់ពន្ធលើមូលដ្ឋានទូទៅ​នេះ​នឹងបង្កើនថ្លៃដើមនៃទំនិញប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិក ហើយធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន បញ្ចេញ​ប្រតិកម្ម ក្រោយ​លោក ត្រាំ គំរាម​ដំឡើង​ពន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម