Connect with us

សន្តិសុខសង្គម

ជិតបំណាច់ឆ្នាំ២០២៤ អ្នកធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនចាំយាមប្រមាណ២៦ម៉ឺននាក់

បានផុស

នៅ

ក្រុមមន្រ្តីសមត្ថកិច្ចប្រចាំការបានបង្ហាញថា ជិតបំណាច់ឆ្នាំ២០២៤នេះ មានអ្នកដំណើរចេញចូលឆ្លងកាត់ព្រំដែនសរុបប្រមាណ២៦ម៉ឺននាក់នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំឡុងពេល១០ខែឆ្នាំនេះ អត្រាចំនួនអ្នកដំណើរចេញចូលឆ្លងកាត់តាមច្រកទ្វារព្រំដែនចាំយាមមានប្រមាណ២៦ម៉ឺននាក់ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនបាន៣ម៉ឺននាក់ ដោយចាត់ទុកថា ជាសន្ទុះអ្នកចេញចូលច្រើនគួរសម។

ក្រុមមន្រ្តីនគរបាលអន្តោប្រវេសន៍ និងមន្រ្តីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថា លំហូរអ្នកដំណើរដែលបានឆ្លងកាត់ព្រំដែនទៅប្រទេសថៃ ភាគច្រើនពួកគាត់ទៅរកសេវាពិនិត្យសុខភាព ដើរកម្សាន្តតាមរមណីយដ្ឋានានា និងទៅធ្វើជំនួញជួញដូរពាណិជ្ជកម្ម។

បើតាមក្រុមមន្រ្តីដដែលបន្ថែមថា ទំនិញដែលនាំចូលពីថៃចូលកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម រួមមាន គ្រឿងយន្ត ម៉ូតូ បន្លែផ្លែឈើ សម្ភារៈប្រើប្រាស់ផ្សេងៗ។ រីឯទំនិញផលិតផលសេវាកម្មដែលកម្ពុជានាំចូលទៅកាន់ប្រទេសថៃ មានទិន្នផលនេសាទ ការទៅរកសេវាពិនិត្យជំងឺ និងដំណើរកម្សាន្ត។

អ្នកស្រី វីន ជាពលរដ្ឋមកពីខេត្តព្រៃវែង និងកញ្ញា សុនា ជាពលរដ្ឋនៅខេត្តរកោះកុង បានឱ្យដឹងថា ពួកគាត់ឆ្លងដែនទៅទឹកដីថៃ ដើម្បីទៅលេងក្រុមគ្រួសារដែលធ្វើការងារនៅខេត្តត្រាត និងទៅពិនិត្យសុខភាពផងដែរ។ ចំពោះការផ្តល់សេវាបែបបទរដ្ឋបាលរបស់ក្រុមមន្រ្តីសមត្ថកិច្ចនៅព្រំដែន ប្រព្រឹត្តទៅដោយល្អប្រសើរក្រោមក្រមសីលធម៌វិជ្ជាជីវៈឆាប់រហ័សពុំមានការទាមសេវាក្រៅផ្លូវការអ្វីឡើយ។

តំណាងពលរដ្ឋ២នាក់ខាងលើ អះអាងថា ២សប្តាហ៍ ឬ២ខែទៀត ពួកគាត់វិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានទៅ​លេងកម្សាន្ត និងសួរសុខទុក្ខក្រុមគ្រួសារដែលកំពុងធ្វើការងារនៅខេត្តមួយចំនួនរបស់ប្រទេសថៃ។ ដោយឡែកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកោះកុង ក៏នៅតែបន្តត្រួតពិនិត្យតាមដានសុខភាពរបស់អ្នកដំណើរដើម្បីធានាសុខសុវត្ថិភាព និងបញ្ចៀសការរីករាលដាលជំងឺផ្សេងៗនៅក្នុងសហគមន៍ ទោះបីជាបញ្ហាជំងឺកូវីដ១៩ បានសាបរលត់សូន្យទៅហើយក្តី៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម