Connect with us

ព័ត៌មានអន្ដរជាតិ

ស្រី​លង្កា​​ហាម​ឥស្លាម​​​ពាក់​ឈុត​ប៊ឺហ្គូស​​ និង​​បិទ​​សាលា​រៀន​ជាង​១​ពាន់​កន្លែង

បានផុស

នៅ

ប្រទេស​ស្រីលង្កា​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មីនា​ បាន​ប្រកាស​ពី​ផែន​ការ​​ហាម​ស្ត្រី​ឥស្លាម​​ស្លៀក​ពាក់​ឈុត​​​ប៊ឺហ្គូស (ឈុត​រ៉ូបគ្រប់​លើ​ដង​ខ្លួន​ទាំង​អស់​តាំង​ពី​លើ​​ក្បាល​​រហូត​ដល់​​ចុង​​ជើងដោយ​នៅ​សល់​តែ​ប្រលោះ​ភ្នែក ) និង​គ្រោង​បិទ​សាលារៀន​ឥស្លាម​ជាង​១​០០០​កន្លែង​ ដោយ​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ​ប្រទេស​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​លោក Sarath Weerasekara បាន​និយាយ​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ស្វែង​រក​ការ​អនុម័ត​ពី​គណៈ​រដ្ឋ​មន្ត្រី​ដើម្បី​​ហាម​ស្លៀក​ពាក់ឈុត​​​ប៊ឺហ្គូស។

លោក​ Weerasekara បាន​ប្រាប់​នៅ​ពិធី​បុណ្យ​មួយ​ក្នុង​វត្ត​ពុទ្ធសាសនា​កាល​ពី​ថ្ងៃ​សៅរ៍​ថា «សម្លៀក​បំពាក់​ប៊ឺហ្គូស​មាន​ផល​ប៉ះ​ពាល់​ផ្ទាល់​លើ​សន្តិសុខ​ជាតិ» ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​លំអិត​ទេ។

Weerasekara បាន​និយាយ​ដោយ​សំអាង​លើ​រូប​ភាព​វីដេអូ​ដែល​ផ្ញើ​ដោយ​ក្រសួង​របស់​លោក​ថា ៖«កាល​ពី​មុន​ យើង​មាន​មិត្ត​​ឥស្លាម​ច្រើន​ណាស់ ប៉ុន្តែ​ស្ត្រី​ និង​ក្មេង​ស្រី​ឥស្លាម​មិន​ដែល​ពាក់​ឈុត​ប៊ឺហ្គូស​ទេ។ វា​ជា​សញ្ញា​នៃ​ភាព​ជ្រុល​និយម​ខាង​សាសនា​ដែលបាន​កើត​ឡើង​ថ្មី​ៗ​នេះ។ យើងនឹងហាម​ស្លៀក​ពាក់​ឈុត​​បែប​នេះ​ពិត​ប្រាកដ»។

ឈុត​​ប៊ឺហ្គូស​​ត្រូវ​បាន​ហាម​​ជា​បណ្តោះ​អាសន្ន​កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពីមាន​​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​​ទៅ​លើ​វិហារយេស៊ូ​ និង​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ដែល​សម្លាប់​មនុស្ស​ជាង​២៦០​នាក់។

ក្រុម​ឥស្លាម​​​ក្នុង​ស្រុក​២​ដែល​ស្មោះស្ម័គ្រ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​ស្តី​បន្ទោស​ចំពោះ​ការ​វាយ​ប្រហារ​៦​កន្លែង​ក្នុង​នោះមាន​​វិហារ​រ៉ូម៉ាំងកាតូលិក២កន្លែង​ ​វិហារ​ប្រូតេស្តង់​១កន្លែង​ និង​សណ្ឋាគារ​៣​កន្លែង។

លោក Weerasekara បន្ថែម​​ថា រដ្ឋាភិបាល​​ក៏​នឹង​បិទ​សាលារៀនឥស្លាម​ជាង​១០០០​កន្លែង​ ដោយ​និយាយ​ថា សាលា​រៀន​ទាំង​នោះ​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ និង​មិន​គោរព​តាម​គោល​នយោបាយ​អប់រំ​ជាតិ។

ការ​សម្រេច​ហាម​ឈុត​ប៊ឺហ្គូស និង​បិទ​សាលា​រៀន​ជាចំណាត់​ការ​ចុង​ក្រោយ​បំផុត​ដែល​ជះ​ឥទ្ធិពល​លើ​ប្រជា​ជន​ឥស្លាម​​ភាគ​តិចនៅ​​ប្រទេស​កោះ​​មហា​សមុទ្រ​ឥណ្ឌា។

សូមបញ្ជាក់​ថា ប្រទេស​ស្រី​លង្កា​មាន​ប្រជា​ជន​ប្រមាណ​២២​លាន​នាក់ ក្នុង​នោះ​អ្នក​កាន់​ពុទ្ធសាសនា​៧០​% និង​​​ឥស្លាម​​ប្រហែល​ជា​៩​%​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម