Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង

បានផុស

នៅ

មេដឹកនាំ​​អាស៊ី​អាគ្មេយ៍​ពីរូប​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​និង​ប្រឈម​​​ដី​កាស្វែងរក​ការ​ចាប់ខ្លួន​​ក្នុង​បទ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ គឺមាន​​​​មេដឹកនាំ​យោធាមីយ៉ាន់​ម៉ាបច្ចុប្បន្ន និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ដែល​សម្លាប់​មនុស្ស​​ជាង​៦០០០​នាក់​ក្នុងសង្គ្រាម​ប្រឆំាង​គ្រឿង​ញៀន​ដ៏កក្រើក​​​ប្រព្រឹត្ត​នៅឆ្នាំ​២០១៦​ដូចគ្នា។​

អតីតមេបញ្ជាការ​មីយ៉ាន់ម៉ា មីន អ៊ុងលាំង (ឆ្វេង) និង អតីត​ប្រធានាធិបតី​ ហ្វីលីពីន Rodrigo Duderte ​ចាប់ដៃគ្នា។ online
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណុំ​រឿង​​អំពីហិង្សា​ប្រឆាំង​ជន​ជាតិភាគ​តិចរ៉ូហ៊ីងយ៉ា​នៅ​​មីយ៉ាន់​ម៉ា​​កាល​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០១៧ ក្នុងអាណត្តិដឹកនាំ​របស់​លោកស្រី អ៊ុង​សាន ស៊ូជី (Aung San Suu Kyi) ដ៏​មាន​ប្រជាប្រិយភាព​ បាន​នាំ​ទៅដល់​ការ​ចោទ​ប្រកាន់​ចុងក្រោយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រឆាំង​​​​ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ដែល​ជា​​​មេបញ្ជាការ​យោធា​ក្នុងកាល​នោះ។

លោក មីន អ៊ុងលាំង ដែលបានដណ្តើមអំណាច​តាមរយៈ​កា​រធ្វើ​រដ្ឋប្រហារ​​កាល​ថ្ងៃទី​១ខែកុម្ភៈ​ឆ្នាំ​២០២១ ​ដោយ​ទម្លាក់​​មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង​សាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា។

ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រចាំ​ទីក្រុង​​ឡាអេ​ប្រទេសហូឡង់ កាលពីថ្ងៃពុធ បានស្នើសុំចៅក្រមឱ្យចេញដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ពីបទឧក្រិដ្ឋកម្មមនុស្ស​ជាតិ​​ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនេះ។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន រដ្ឋអាជ្ញារបស់តុលាការICC លោក Karim Khan បាននិយាយថា លោកមានបំណងស្នើសុំដីកាបន្ថែមសម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ។

សេចក្តីថ្លែងការណ៍​នោះសរសេរថា៖​«ក្នុងការធ្វើបែបនេះ​ យើងនឹងធ្វើ​​​ការ​តវ៉ារួម​គ្នា​ជាមួយនឹងដៃគូរបស់យើងទាំងអស់ថា ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបនបំភ្លេចចោលឡើយ ថាពួកគេ ដូចជាមនុស្សទាំងអស់នៅជុំវិញពិភពលោក មានសិទ្ធិទទួលបានការការពារពីច្បាប់នេះ»។

យោង​ការផ្សាយ​របស់​សារព័ត៌មាន AP មនុស្សជិតមួយលាននាក់ត្រូវបានបង្ខំឱ្យនិរទេស​ខ្លួន​ចេញ​ពីមីយ៉ាន់​ម៉ា​ចូលទៅក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាងដើម្បីគេចចេញពីអ្វីដែលហៅថាយុទ្ធនាការបោសសម្អាតជនជាតិភាគតិចដែលពាក់ព័ន្ធនឹងការរំលោភដ៏ច្រើន ការសម្លាប់ និងការដុតផ្ទះ។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​របស់ការិយាល័យ​រដ្ឋអាជ្ញា​ Karim Khan តុលាការ​​ ICC ចាប់ផ្តើម​ស៊ើប​អង្កេត​តាំង​ពីថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​លើករណី​​សង្ស័យ​ឧក្រិដ្ឋកម្ម​​​ដែល​ប្រព្រឹត្តិ​​ចន្លោះ​ឆ្នាំ​២០១៦ និង​២០១៧។ កាល​នោះ លោក មីន អ៊ុងលាំង ​​ជាអគ្គមេបញ្ជាការ​កងទ័ព​ ហើយ​ការ​​ស៊ើបដ៏ទូលំទូលាយ ​ឯករាជ្យ​ និង​មិនលម្អៀង បាន​ធ្វើ​ឡើង​ដោយ​​ការិយាយល័យ​រដ្ឋ​អាជ្ញាមុនឈាន​ទៅ​ចោទប្រកាន់​នេះ​។​

ក្រោយ​ការ​ចេញ​ដីកាស្វែងរកការ​ចាប់​ខ្លួន​លោក មីន អ៊ុងលាំង គេសង្កេតឃើញ​មាន​​​ក្រុម​រដ្ឋាភិបលស្រមោល និង​អង្គការ​​នយោបាយ អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​ធ្វើ​ការ​ប្រឆាំង​រដ្ឋាភិបាល​​យោធា​បច្ចុប្បន្ន នៅជុំវិញ​ពិ​ភពលោក បាន​ចេញមកសាទរ និង​ទាមទារ​ការ​ទទួល​ខុសត្រូវ​។

ដោយ​មិនទាន់​រាប់​បញ្ចូល​អំពើហិង្សា​នយោបាយ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០២១ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​ជាង​៦៣០០​នាក់ ការ​ចាប់​ខ្លួន​​អ្នកតវ៉ា​​រាប់​ម៉ឺននាក់ និង បណ្តាល​ឲ្យ​ប្រទេសមីយ៉ាន់​ម៉ា​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល​ដ៏​ជ្រៅ។

ក្នុង​ពីរឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋអាជ្ញា​នៃ​តុលាការ ICC ចេញ​ដីកា​ស្វែង​រកចាប់​ខ្លួន​​មេដឹកនាំ​សំខាន់ៗ ដូចជា លោក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយ​ចេញ​ប្រកាន់​បទល្មើស​ប្រឆាំងមនុស្ស​ជាតិប្រព្រឹត្តិនៅ​អ៊ុយក្រែន និង ការ​ស៊ើបអង្កេត​លើ​អតីតប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ចំពោះ​ការ​ជាប់​សង្ស័យ​នៃការ​សម្លាប់​មនុស្ស​​ប្រមាណ​៦០០០​នាក់​ក្នុងសង្គ្រាម​​ប្រឆាំង​គ្រឿង​ញៀន​ក្នុងអាណត្តិរបស់លោកចន្លោះឆ្នាំ ២០១៦ ដល់​២០២២។ ​

លោក Rodrigo Duterte​ នៅឆ្នាំ​២០១៩ បាន​ដក​ប្រទេសហ្វីលីពីន​​ ចេញ​ពី​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ ប៉ុន្តែ​មិន​បាន​​រារាំង​ដល់​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​​ICC ដែល​ដី​កាចាប់​ខ្លួន​លោក​ត្រូវ​បាន​គេ​ជជែក​យ៉ាងទូលំទូលាយថា អាច​នឹង​ត្រូវ​ចេញ​ក្នុងពេលឆាប់ៗនេះ​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៧ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម