ចរាចរណ៍
រថយន្ត PORCHE ពន្លះជាមួយ ព្រុស នៅផ្លូវបំបែកជាបួន រងរបួសនារីម្នាក់
បុរសម្នាក់ បើករថយន្តស៊េរីទំនើប ១ គ្រឿង ពន្លះគ្នាជាមួយរថយន្តព្រុសពេញទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្គោលស្តុបទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងព្រះអង្គឌួង ស្តុបបេកាសេ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក PORCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BQ-8760 តាមបណ្ដោយផ្លូវ ព្រះអង្គឌួង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបានជ្រុលបុកពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកព្រុស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-3306 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងស្ដាំរថយន្ត និងនារីម្នាក់ក្នុងរថយន្តព្រុសរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែករថយន្តស៊េរីទំនើបមិនទាន់អស់ល្បឿន បានជ្រុលបុកបង្គោលស្តុបបន្ថែមទៀត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល