Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជំរុញ​អាមេរិកឱ្យទម្លាក់ការរឹត​ត្បឹត​លើ​បច្ចេក​វិទ្យា និងទទួលស្គាល់ខ្លួនជា «សេដ្ឋកិច្ចទីផ្សារ​»

បានផុស

នៅ

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញ ឈិញ ​បាន​អំពាវនាវជំរុញ​ឱ្យ​សហរដ្ឋ​​​អាមេរិក ​ដក​ការ​រឹតត្បឹត​បច្ចេកវិទ្យា​លើ​​វៀតណាម​ ហើយ​ទទួល​ស្គាល់ប្រទេស​របស់​ខ្លួន​ថាជា​ «ប្រទេស​មាន​សេដ្ឋកិច្ចទីផ្សារ​» ចំពេល​ដែល​គូសត្រូវ​ពី​អតីតកាល​ទាំង​២​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កាន់តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាមេរិក-វៀតណាមលើកទី៧ កាលពីថ្ងៃពុធ លោក ឈិញ បាន​លើក​ឡើង​ថា វៀតណាមនឹងអនុវត្តបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយ​ផលវិបាក​នៃ​សង្រ្គាម ដូចជាអាវុធមិនទាន់ផ្ទុះ និងសារធាតុ​គីមី​លឿង (Agent Orange) ជាដើម​។ លោក​អះអាងថា​ វៀតណាម​នឹង​មិន​ប្រើ​បច្ចេកវិទ្យាអាមេរិក​ដើម្បី​យក​ទៅ​ប្រឆាំង​ប្រទេស​ណា​មួយ​នោះ​ទេ​ ​ដែល​ការណ៍​នេះ​​ស្រប​តាម​គោលនយោបាយ​ការពារ​ជាតិ​របស់​ខ្លួន​។

មេដឹកនាំវៀតណាម​ដដែល​ ក៏​​បានអំពាវនាវផងដែរ​ ឱ្យ​សហរដ្ឋអាមេរិកទទួលស្គាល់​វៀតណាម ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ចទីផ្សារឱ្យ​បាន​ឆាប់​ ​តាម​រយៈ «ការ​​សម្រេចចិត្តនយោបាយ ជាជាងបច្ចេកទេស»។

គួរ​រំឭកថា​ កាល​ពី​ខែ​សីហា​ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ចិត្ត​បន្ត​ចាត់​ទុក​វៀតណាម​ ថា​ជា​ប្រទេស​សេដ្ឋកិច្ចក្រៅទីផ្សារ​ ដោយ​សម្អាង​ថា​ រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​ប្រទេស​នេះ​ នៅ​តែ​បន្ត​ជ្រៀត​ជ្រែក​លើ​កិច្ចការ​សេដ្ឋកិច្ច​។

បច្ចុប្បន្ន​ ​សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី២​ បន្ទាប់ពីប្រទេស​ចិន។ លើស​ពី​នេះ​ វៀតណាម​ក៏​​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ទាំង ១០ របស់​អាមេរិក។

យ៉ាងណា​មិញ​ លោក​នាយករដ្ឋមន្ត្រី ឈិញ​ នៅតែ​បន្ត​ទទូច​ថា​ ​ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅវៀតណាមនៅតែមានកម្រិតតិចតួច និងទាបជាងសក្តានុពលដែល​អាចទៅ​រួច​។

យោងតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម ពាណិជ្ជកម្ម​ទ្វេភាគី​វៀតណាម​-អាមេរិក​ បនា​ឈានដល់កំណត់ត្រា ១១០,៨ ប៊ីលាន​ដុល្លារ​ ក្នុងឆ្នាំ​ ២០២៣ និង​កើន​ឡើង​បន្ថែម​ទៀត​ដល់​ ១១០,៩ ប៊ីលា​នដុល្លារ​ ក្នុង​រយៈពេល​ ១០ ខែ​ដើម​ឆ្នាំ​នេះ​។ ​ជាមួយ​គ្នានោះ​ គិតត្រឹមខែតុលា ឆ្នាំ ២០២៤​ សហរដ្ឋអាមេរិកបានវិនិយោគលើគម្រោងចំនួន ១ ៤០០ នៅ​ក្នុង​ប្រទេស​វៀតណាម​ ដោយ​មាន​​ដើមទុនចុះបញ្ជីសរុបជិត ១២ ប៊ីលាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់បើករថយន្ដបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿងរបួសមនុស្ស៤នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

MV”សែកមន្ត” ប្រកាសចេញផ្លូវការ ៣០/១១/២០២៤ ក្នុងMVមានចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេង បុរាណលាយសម័យ ដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទីក្រុងសេអ៊ូល ជួបប្រទះព្រឹលធ្លាក់ខ្លាំងបំផុត បំបែកកំណត់ត្រាខែវិច្ឆិកា

កីឡា២៤ ម៉ោង មុន

សហព័ន្ធ​គុន​ខ្មែរ​ចាប់​ផ្តើម​កំណត់​កីឡាករ​ម្នាក់​អាច​វ៉ៃ​តែ២​ដងក្នុង១ខែ

Sokha Hotels

ព័ត៌មានពេញនិយម