ព័ត៌មានអន្ដរជាតិ
តម្លៃព្យាបាលវេជ្ជសាស្រ្តនៅថៃ កើនឡើងខ្លាំង
ក្រុមហ៊ុនប្រឹក្សាសកល Willis Towers Watson (WTW) បានឱ្យដឹងថា តម្លៃព្យាបាលវេជ្ជសាស្រ្តនៅក្នុងប្រទេសថៃបានឡើងខ្ពស់កប់ពពករាប់តាំងពីឆ្នាំ ២០២០ ហើយរំពឹងថានឹងឡើងជិត ១៥ ភាគរយ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
WTW បានគូសបញ្ជាក់ថា កំណើនខ្លាំងក្លានៃការចំណាយផ្នែកវេជ្ជសាស្រ្ត បណ្ដាលមកពីការប្រែប្រួលនៃតម្រូវការសុខាភិបាល និងសេវាផ្តល់ការថែទាំសុខភាព។ មនុស្សជាច្រើនដែលបានពន្យារពេលការថែទាំតាមទម្លាប់អំឡុងវិបត្តិកូវីដ១៩ ឥឡូវនេះត្រូវការការព្យាបាលដែលកាន់តែស្មុគស្មាញ និងថ្លៃជាងមុន។
ជាមួយគ្នានោះ គេក៏បានកត់សម្គាល់ឃើញអត្រាឆ្លងខ្ពស់ ជាពិសេសចំពោះកុមារ ដែលងាយរងគ្រោះនឹងជំងឺទូទៅ ដោយសារពួកគេថយចុះនៃការស៊ាំជាមួយមេរោគជាប្រចាំ អំឡុងពេលបិទខ្ទប់កូវីដ។
លោក Jeremy Lim មកពី WTW បាននិយាយថា កត្តាទាំងនេះ បានបង្កើនការចំណាយលើគ្រប់ក្រុមអាយុ និងសេវាកម្មវេជ្ជសាស្រ្ត។ លោកបន្តថា ថ្លៃព្យាបាលក្នុងប្រទេសថៃ រំពឹងថានឹងកើនឡើង ១៤,២ ភាគរយ ក្នុងឆ្នាំ ២០២៥ ខណៈឆ្នាំនេះ កំណើនតម្លៃដដែលហក់ឡើងដល់ ១៥,២ ភាគរយ ដោយកើនលើសអត្រាអតិផរណាថៃ ដែលមានត្រឹម ១,២ ភាគរយ ជាមធ្យម។
លោកបន្តថា៖ «ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក៏រួមចំណែកដល់ការកើនឡើងនៃថ្លៃថែទាំសុខភាពផងដែរ»។
លោក Lim បាននិយាយថា ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រង អ្នកផ្តល់សេវាថែទាំសុខភាព អ្នកបង្កើតគោលនយោបាយ និងអ្នកប្រើប្រាស់ ធ្វើការរួមគ្នា នោះប្រទេសថៃអាចបង្កើតប្រព័ន្ធធន់ដែលរក្សាលទ្ធភាពទទួលបានការថែទាំប្រកបដោយគុណភាព ខណៈអាចគ្រប់គ្រងការចំណាយប្រកបដោយការទទួលខុសត្រូវ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សន្តិសុខសង្គម១ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល